ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅពេលយានអវកាសហោះក្នុងគន្លង យើងឃើញអវកាសយានិកអណ្តែតនៅពេលពួកគេធ្វើការ ។ មនុស្សជាច្រើននិយាយថាមជ្ឈដ្ឋាននោះគ្មានទំនាញ ។ មតិនេះគឺពិតជាត្រឹមត្រូវព្រោះ ៖ ដោយយោងតាមច្បាប់ទំនាញដែលបានបញ្ជាក់ថា កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើម៉ាស់ និងចម្ងាយ ។ យានអវកាស និងអវកាសយានិកគឺមានម៉ាស់តូចជាងម៉ាស់របស់ផែនដី ដូច្នេះផែនដីមានទំនាញលើពួកគេ ។ ប៉ុន្តែដោយសារពួកគេបានចចេញឆ្ងាយពីផែនដី ( ចម្ងាយកាន់តែឆ្ងាយ កម្លាំងទំនាញកាន់តែខ្សោយ ) គឺពួកគេបានចេញផុតពីដែនទំនាញរបស់ផែនដី ដូច្នេះទើបពួកគេអណ្តែតដោយសារគ្មានទំនាញ ។