2018-10-25 17:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរៈ
១. ហេតុអ្វីបានជាសរសៃឈាមរីកធំនៅពេលរាងកាយឡើងក្តៅ?
២. ចូរប្រៀបធៀបទម្រងរបស់អេពីឌែមនិងឌែម?
៣.តើស្បែកត្រួតពិនិត្យសីតុណ្ហភាពរាងកាយដូចម្តេចដែរ?
៤.ចូរប្រៀបធៀបរបត់ឈាមសួតនិងរបត់ឈាមទូទៅ?
៥.កោសិការសាច់ដុំបេះដូងសម្បូរមីតូកុងឌ្រី។ចូរពន្យល់ពីអត្ថប្រយោជន៍របស់មីតូកុងឌ្រី?
៦.ប្រសិនបើប្រឹសនៅក្នុងសសៃវ៉ែនសំខាន់ៗមិនដំណើរការតើនឹងមានអ្វីកើតឡើង?
៧.គោលិការក្រហមពេញវ័យ(ទុំ)របស់មនុស្សគ្មានណ្វៃយ៉ូទេ។តើលក្ខណះបែបនេះផ្តល់អត្ថប្រយោជន៍ដូចម្តេចដែរ?
៨.មនុស្សម្នាក់ដែលមានចំនួនគោលិការក្រហមតិច ធ្វើការឆាប់ហត់នៀយ។ចូរពន្យល់។
៩.តើតំណបសុំាតាមរយះអង់ទីករនិងតាមរយះកោសិការមានលក្ខណះដូចម្តេចខ្លះ?
ចម្លើយៈ
១.បានជាសសៃឈាមរីកធំនៅពេលរាងកាយឡើងក្តៅព្រោះ ដើម្បីឲ្យឈាមហូរបានច្រើននៅក្បែរផ្ទៃស្បែក ហើយបញ្ចេញកំដៅ ។
២. ប្រៀបធៀបទម្រង់របស់អេពីឌែមនិងឌែម ៖
អេពីឌែម
អេពីឌែមកើតឡើងពីស្រទាប់កោសិកាងាប់និងកោសិការស់ ។ ស្រទាប់ លើជាស្រទាប់កោសិកាងាប់រាងសំប៉ែតដែលត្រូវជម្រុះចោលបន្តបន្ទាប់ កោសិកាងាប់ផ្ទុកកេរ៉ាទីនដែលធ្វើឲ្យស្បែកស្ងួតក្រិនមិនជ្រាបទឹក និងការពារកោសិការស់នៃស្រទាប់ក្រោម ។ កោសិការស់ចែកតាមមីតូស ដោយបង្កើតកោសិកាថ្មីៗដើម្បីជំនួសកោសិកាងាប់នៃស្រទាប់លើ ។ ស្រទាប់ក្នុងនៃអេពីឌែមមានកោសិកាដែលផ្ទុកជាតិពណ៌មេឡាទីន ។ មេឡានិនកំណត់ពណ៌របស់ស្បែក។
ឌែម
ឌែមជាផ្នែកខាងក្នុងបង្អស់ និងក្រាស់ជាងគេ ។ ក្នុងស្រទាប់ឌែមមាន កោសិកាប្រាសាទសរសៃឈាម សាច់ដុំ ឬស រោម និងក្រពេញ ។ បណ្តាញសរសៃឈាមនៅក្នុងស្រទាប់ឌែម ផ្តល់សារធាតុចិញ្ចឹមដល់ កោសិការស់របស់ស្បែក ។
៣. ស្បែកត្រួតពិនិត្យសិតុណ្ហភាពរាងកាយគឺ ៖
ប្រសិនបើរាងកាយទទួលកម្តៅខ្លាំង សរសៃប្តូររីកធំ ឈាមហូរច្រើនក្បែរផ្ទៃស្បែកហើយបញ្ចេញកម្តៅទៅក្រៅយ៉ាងច្រើន ។ ក្រពេញញើសបញ្ចេញ្ញើសច្រើន ។ ញើសហួតហើយកម្តៅនៃរាងកាយធ្លាក់ចុះ ។ នៅពេលរាងកាយត្រជាក់ហួតសរសៃប្តូរក្រោមស្បែកកន្រ្ទាក់រួមតូច ឈាមហូរតិច បន្ថយការបាត់បង់កម្តៅ ។ ការកន្រ្ទាក់របស់សាច់ដុំផលិតកម្តៅ យ៉ាងច្រើនដើម្បីធ្វើឲ្យសារពាង្គកាយក្តៅ ។
៤. ប្រៀបធៀបរបត់ឈាមសួតនិងរបត់ឈាមទូទៅ ៖
របត់ឈាមសួត
បន្ថែម O2 និងដកយក CO2 ពីឈាម ។
ឈាមនេះចូលទៅក្នុងថតក្រោមស្តាំ ។
ថតក្រោមស្តាំរុញឈាមនេះតាមសរសៃអាកទែសួតចូលទៅសួត ។
របត់ឈាមទូទៅ
ចេញពីថតឆ្វេង ឈាមចូលហូរចូលថតក្រោមឆ្វេងនៃបេះដូង ។
ចេញពីថតក្រោមឆ្វេង ឈាមត្រូវបានរុញចូលទៅក្នុងអាកអក ។
៥. កោសិកាសាច់ដុំបេះដូងសម្បូរមីតូកុងឌ្រី ។ អត្ថប្រយោជន៍របស់មីតូកុងឌ្រី ព្រោះមីតូកុងឌ្រីផលិតថាមពលសម្រាបបេះដូងធ្វើសកម្មភាព ។
៦. ប្រសិនបើប្រឺសនៅក្នុសរសៃវ៉ែនសំខាន់ៗមិន ដំណើរគឺអាចធ្វើឲ្យឈាមហូរច្រាស់ត្រឡប់ ទៅបេះដូងវិញ ។
៧. គោលិកាក្រហមពេញវ័យ ( ទុំ ) របស់មនុស្សគ្មានណ្វៃយ៉ូទេ ។ លក្ខណៈបែបនេះផ្តល់អត្ថប្រយោជន៍គឺ ជួយសម្រួលនៅពេលវាឆ្លងកាត់ភ្នាសសរសៃប្តូរ ( អាចបត់បែនបាននិងរមួលបានងាយស្រួល ) និងបង្កើនសមត្ថភាពរបស់វា ក្នុងការភ្ជាប់ជាមួយអុកស៊ីសែន ។
៨. មនុស្សម្នាក់ដែលមានចំនួនគោលិកាក្រហមតិច ធ្វើការឆាប់ហត់នឿយ ពីព្រោះចំនួនគោលិកាក្រហមរបស់គាត់តិច មិនអាចដឹកនាំអុកស៊ីសែនបានគ្រប់គ្រាន់ ។
៩. លក្ខណៈខុសគ្នាតំណបសុំាតាមរយៈអង់ទីករនិងតាមរយៈកោសិកាគឺ
តំណបសុំាតាមរយៈអង់ទីករគឺឡាំផូស៊ីត B
តំណបសុំាតាមរយៈកោសិកាគឺឡាំផូស៊ីត T ។