Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះចន្ទកើតឡើងដូចតទៅ ៖

  • ការបុកទង្គិច ៖ ប្រហែល ៤៦០០លានឆ្នាំមុន មានអង្គធំមួយបានបុកទង្គិចជាមួយភពផែនដីនៅពេលវាពុំទាន់កករឹង ។ អ្នកវិទ្យាសាស្រ្ត​​​​​​​​​​​​​លើកហេតុផលថា អង្គនោះត្រូវតែធំល្មមដើម្បីឲ្យម៉ង់តុរបស់ផែនដីខ្ចាតចេញទៅក្នុងលំហព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទស្រដៀងគ្នានឹងម៉ង់តូរបស់ផែនដី ។
  • ការកកើត ៖ បន្ទាប់ពីការបុកទង្គិចភ្លាមៗររូបធាតុដែលបានខ្ចាតចេញទៅក្នុងគន្លងជុំវិញផែនដីចាប់ផ្តើមផ្តុំចូលគ្នាបង្កើតជាព្រះចន្ទ ។ ក្រោយមកនៅពេលព្រះចន្ទចុះត្រជាក់មានការបុកទង្គិចទៅលើវាបន្ថែមទៀតដោយបង្កើតបាននូវអាងជ្រៅៗ និងស្នាមប្រេះជាច្រើននៅលើផ្ទៃ ។ កំអែភ្នំភ្លើងហូរចេញពីស្នាមប្រេះ ហើយជន់លិចអាងទាំងនោះបង្កើតបានជាម៉ារីម៉ាដូចសព្វថ្ងៃ ។
  • ការខ្ចាតចេញ ៖ កម្ទេចកម្ទីបានពីបុកទង្គិចចាប់ផ្តើមធ្វើចលនាជុំវិញផែនដីក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានការបុកទង្គិច ។ កម្ទេចកម្ទីនេះផ្សំឡើងពីរូបធាតុម៉ង់តូផែនដីនិងអង្គដែលទង្គិចជាមួយវា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login