Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                                       

១. តើថាមពលព្រះអាទិត្យមានសារៈសំខាន់អ្វីខ្លះ ?      

២. តើការធ្វើថ្មពិលព្រះអាទិត្យមានដំណើរការដូចម្តេច ?       

៣. ចូររៀបរាប់ពីទិតាំងព្រះអាទិត្យនៅទីកន្លែងដែលអ្នករស់នៅ ។

៤. ចូរប្រាប់ពីដំណើររបស់ព្រះអាទិត្យតាមគន្លងទៅលើមេឃ ។

៥. តើឥទ្ធិពលព្រះចន្ទបានបង្កើតបាតុភូតអ្វីខ្លះ ? លរកឧទាហរណ៍បាតុភូតមួយមកញ្ជាក់ ។

ចម្លើយ

១. ថាមពលព្រះអាទិត្យមានសារៈសំខាន់ណាស់ចំពោះភាវៈរស់​នៅលើភពផែនដី ព្រោះមនុស្ស សត្វ រុក្ខជាតិ ទាំងឡាយត្រូវការពន្លឺព្រះអាទិត្យ ដើម្បីរស់រានមានជិវីត ។ សព្វថ្ងៃគេប្រើថាមពលព្រះអាទិត្យទៅតាមវិធីផ្សេងៗ ដូចជាកម្តៅព្រះអាទិត្យតាមបែបអសកម្ម សកម្ម និងថ្មពិលព្រះអាទិត្យ ។

២. ថ្មពិលព្រះអាទិត្យជាការបំលែងថាមពលព្រះអាទិត្យដោយផ្ទាល់ទៅជាអគ្គិសនី ។ ប៉ុន្តែការផលិតថ្មពិលព្រះអាទិត្យជាដំណើរការមួយស្មុគស្មាញនិងមានតម្លៃខ្ពស់ហើយផលិតបានអគ្គីសនីតិចតួច ។

៣. តាមការសង្កេតរបស់ខ្ញុំ នៅទីក្រុងភ្នំពេញនៅខែធ្នូ ទីតាំងរបស់ព្រះអាទិត្យរអគឺស្ថិតនៅទិសខាងកើតឆៀងខាងត្បូង  ហើយទីតាំងនៃព្រះអាទិត្យលិចគឺស្ថិតនៅទិសខាងលិចឆៀងខាងត្បូង​ ។ ប្រវែងនៃគន្លងព្រះអាទិត្យគឺខ្លីបំផុត ដូចនេះរយៈពេលនៃពន្លឺថ្ងៃក៏ខ្លីបំផុតដែរ ។ ដោយសារអក្ស័រផែនដីទ្រេត ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺស្ថិតនៅរយៈកម្ពស់ ទាបជាងគេបំផុតក្នុងឆ្នាំ ( ប្រហែល ១១ម៉ោងនិង ៣០នាទីជារយៈ ពេលថ្ងៃ នៅក្នុងខែធ្នូ ) ។

          ពេលសមរាត្រីក្នុងខែមីនា​ ព្រះអាទិត្យរះចំទិសខាងកើត និងលិចចំទិសខាងលិច ។ ប្រវែងកនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលយប់និងពេលថ្ងៃស្មើគ្នា ។ ប្រទេសកម្ពុជាស្ថិតនៅចន្លោះខ្សែអេក្វាទ័រនិងខ្សែត្រូពិចខាងជើង ដូចនេះគន្លងព្រះអាទិត្យនៅពេលថ្ងៃត្រង់កាត់សេនីតនៅរវាងថ្ងៃទី ២០ ខែ មេសា ។ នៅខែមិថុនា ព្រះអាទិត្យរះនៅទិសខាងកើតឆៀងខាងជើង និងលិចនៅទិសខាងលិចឆៀងខាងជើង ។ នៅពេលនោះពេលថ្ងៃមានរយៈពេលវែងបំផុត ( ១២ ម៉ោងនិង ៥០នាទី ) ហើយពេលយប់មានរយៈពេលខ្លីបំផុត ។ នៅប្រទេសកម្ពុជាភាពខុសគ្នារវាងរយៈពេលថ្ងៃខ្លីបំផុតនៅខែធ្នូនិងរយៈពេលវែងបំផុតនៅខែមិថុនាគឺលើសពី ១ ម៉ោង ។

៤. ដំណើររបស់ព្រះអាទិត្យតាមគន្លងនៅលើមេឃ គឺ ៖            

          គន្លងព្រះអាទិត្យដែលយើងមើលឃើញនៅលើមេឃចាប់ពីពេលព្រះអាទិត្យរះដល់ពេលលិច គឺជាធ្នូមួយនិងមានរាងដូចគន្លងរបស់អង្គនៅលើមេឃផ្សេងតៀតដែរ ហើយវាគឺជាលទ្ធផលនៃរង្វិលខ្ញាល់របស់ផែនដីវិលជុំវិញអក្ស័ររបស់វា ។ នៅពេលផែនដី និងអ្នកសង្កេតនៅលើផ្ទៃដី វិលជុំវិញខ្លួនពីលិចទៅកើត ធ្វឲ្យយើងមើលឃើញព្រះអាទិត្យធ្វើចលនាពីកើតទៅលិច ។

៥. ឥទ្ធិពលព្រះចន្ទបានបង្កើតបាតុភូតផ្សេងៗដូចជា ជំនោរ និងលំនាចសមុទ្រ ។

ឧទាហរណ៍ៈ ឥទ្ធិពលព្រះចន្ទទៅលើជំនោរ

ឥទ្ធិពលលរួមរបស់ព្រះចន្ទនិងព្រះអាទិត្យបណ្តោយឲ្យជំនោរមានកំពស់ទឹកមិនស្មើគ្នាទេ នៅក្នុងសមុទ្រនីមួយៗ ។ ព្រះអាទិត្យ ព្រះចន្ទ និងផែនដីនៅពេលដែលផ្ចិចស្ថិននៅលើខ្សែតែមួយ ។ បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅសងខាងនៃផែនដីគេហៅថា ប្រទាញឈម ។ ទំនាញនេះមានកម្ពស់ជំនោរមធ្យម ។ បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅតែម្ខាងនៃផែនដីគេហៅថា​ប្រទាញស្រប ។ ទំនាញនេះមានកម្ពស់ជំនោរខ្លាំងណាស់ ។ ម៉្យាងវិញទៀត បើព្រះចន្ទនិងព្រះអាទិត្យស្ថិតនៅក្នុងភាពកែងជាមួយផែនដី គេហៅថាប្រទាញកែង ។ ទំនាញនេះមានកំពស់ជំនោរខ្សោយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login