Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ានស្មានអាយុនៃផ្ទៃលើរបស់ភពមួយបានព្រោះសិលាព្រះចន្ទដែលត្រូវបាននាំយកមកក្នុងអំឡុងបេសកកម្មមានអាយុប្រហែល ៤៦០០លានឆ្នាំមុន ហើយដោយសារសិលាទាមងនេះពុំមានការប្រែប្រួលតាំងពីកកើតមកធ្វើឲ្យយើងដឹងថា ភពទាំងអស់និងប្រព័ន្ធព្រះអាទិត្យមានអាយុ ៤៦០០លានឆ្នាំមកហើយ ។


Answer 2


user icon
Teacher Sovannara
2021-04-25 21:21

តើសំណួរនេះក្រសួងសួរច្រលំ ឬមកពីខ្ញុំសិក្សាមិនដល់ ?​ ខ្ញុំយល់ថាសំណួរនេះមានបញ្ហាព្រោះ៖ 

ទី១. យោងតាមសៀវភៅផែនដីថ្នាក់ទី១២ ទំព័រទី៧០ មេរៀន ព្រះចន្ទរបស់ផែនដី      បាននិយាយថាភពពុធគ្មាន​ភពរណបទេ ពោលគឺគ្មានព្រះចន្ទរបស់វានោះទេ     ដូចនេះតើយើងបានព្រះចន្ទមកពីណាដើម្បីធ្វើការបកស្រាយជាឧទាហរណ៍របស់ភពពុធ ?​

២. ក្នុងសំណួរនេះ ពាក្យថា   "ព្រះចន្ទ" សំដៅដល់ព្រះចន្ទរបស់ភពផែនដីឬយ៉ាងណា ? បើសំដៅដល់ព្រះចន្ទរបស់ភពផែនដីមែន   គួរតែចោទសួរឱ្យលើកឧទាហរណ៍ពីភពផែដីទើបត្រូវ      មិនមែនពីភពពុធនោះទេ ។ 

៣. ចម្លើយដែលបកស្រាយខាងលើ ចុងក្រោយបែរជាសន្និដ្ឋានជារួមទៅវិញ ដោយមិនបានលើអំណះអំណាងពីភពពុធនោះទេ ។​

សរុបមកជាយោបល់របស់ខ្ញុំ   ខ្ញុំយល់ថា ក្រសួងអាចមានការច្រលំត្រង់សំណួរនេះ ។ សូមអរគុណ ។  


Answer 3


user icon
chimmeassoksambo20@gmail.com
2026-06-30 15:27

គេមិនមែនទៅរកព្រះចន្ទរបស់ភពពុធនោះទេ គឺគេយក ព្រះចន្ទរបស់ផែនដីយើងនេះឯង ធ្វើជា ម៉ែត្រវាស់គំរូ។ដោយសារតែ ភពពុធ និង ព្រះចន្ទរបស់ផែនដី មានលក្ខណៈដូចគ្នាបេះបិទ គឺគ្មានខ្យល់ គ្មានទឹក និងមានរណ្ដៅបុកទង្គិចពេញខ្លួនដូចគ្នា។ដូច្នេះ តារាវិទូគ្រាន់តែវាស់ដង់ស៊ីតេរណ្ដៅនៅលើព្រះចន្ទរបស់ផែនដី ដែលយើងស្គាល់អាយុថ្មពិតប្រាកដ ៤៦០០ លានឆ្នាំរួចយកដង់ស៊ីតេហ្នឹងទៅ ធៀប ជាមួយរណ្ដៅនៅលើភពពុធ តាមរយៈរូបថតយានអវកាស។បើឃើញរណ្ដៅក្រាស់ឃ្មឹកដូចគ្នា នោះមានន័យថាផ្ទៃដីភពពុធក៏មានអាយុ ៤៦០០ លានឆ្នាំដូចគ្នាដែរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login