Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នាពីភពអ៊ុយរ៉ានុស និងភពណិបទូន ៖

          ភពអ៊ុយរ៉ានុស៖ ត្រូវបាន​រកឃើញនៅឆ្នាំ ១៧៨១ដោយតារាវិទូជនជាតិអង់គ្លេសឈ្មោះ វីលៀម ហីឆែល ។ ភពនេះ​មានពណ៌បៃតងខៀវ ។ ភាគច្រើននៃបរិយាកាសផ្សំឡើងពី ឧស្ម័នអ៊ីដ្រូសែន និងមេតានដែលស្រូបយកផ្នែកក្រហមនៃពន្លឺព្រះអាទិត្យ ។ ភពអ៊ុយរ៉ានុស និងភព​សៅរ៍ ប៉ុន្តែពួកវាមានដង់ស៊ីតេប្រហាក់ប្រហែលគ្នា ។ ភពអ៊ុយរ៉ានុសសមាសមាឌធំជាងផែនដី ៦៣ ដងនិងមានម៉ាស់ធំជាងផែនដី ១៥ដង ។ លក្ខណៈពិសេសរបស់ភពនេះគឺមានអក្ស័ររង្វិលខ្ញាល់ស្ទើរ៩០ និងស្ថិតនៅស្ទើរស្របជាមួយគន្លង ។

               ភពណិបទូន ៖ តារាវិទូបានរកឃើញភពណិបទូននៅឆ្នំា១៨៤៦ តាមរយៈការព្យាករណ៍​គន្លងរបស់វា​ ។​ សមាសភាពភពណិបទូនមានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹងបរិយាកាសភពអ៊ុយរ៉ានុស ប៉ុន្តែបរិយាកាសភពនេះមានផ្ទុកក្រវាត់ពពកដែលគេអាចមើលឃើញច្បាស់ ។ ភពណិបទូនមានស្នាមអុចងងឹតធំមួយស្រដៀងគ្នា នឹងស្នាមអុចក្រហមធំៗនៅលើភពព្រហស្បតិ៍ ។ ផ្នែកខាងក្នុងរបស់ភពណិបទូនបញ្ចេញថាមពលទៅកាន់ស្រទាប់ខាងក្រៅរបស់វាដូចជាភពព្រហស្បតិ៍និង ភពសៅរ៍ ដែរ ។ ភពណិបទូនក៏មានកងរង្វង់តូចៗព័ទ្ធជុំវិញផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login