ក. ច្បាប់ការងារ គឺជាច្បាប់សម្រាប់គ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងាររវាងនិយោជក (ចៅកែ) និងនិយោជក(កម្មករ) ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះធ្វើឡើងនៅទីណាក៏ដោយ ភាគីសងខាងមានសញ្ជាតិជាអ្វីក៏ដោយហើយទោះបីជាស្នាក់នៅទីណាក៏ដោយ ។
ខ. ច្បាប់នេះត្រូវបានអនុវត្តចំពោះ ៖
- សហគ្រាស ឬគ្រឹះស្ថានឧស្សាហកម្មរ៉ែ
- កសិកម្ម
- ពាណិជ្ជកម្ម
- សេវាកម្មដឹកជញ្ជូនតាមផ្លូវគោក ឬផ្លូវទឹក
- ទោះបីប្រយោជន៍សាធារណៈពាក់កណ្តាលសាធារណៈឬឯកជន
- ក្រៅសាសនា ឬក្នុងសាសនា
- ទោះបីជាមានលក្ខណៈជាការបង្រៀនវិជ្ជាជីវៈ ព្រមទាំងវិជ្ជាជីវៈសេរីនៃសមាគម ។
គ. ច្បាប់នេះមិនត្រូវបានអនុវត្តចំពោះ
- ចៅក្រមខាងតុលាការ
- ជនដែលតែងតាំងឱ្យធ្វើការជាអចិន្តៃ្រយ៍ក្នុងក្របខ័ណ្ឌសាធារណៈ
- បុគ្គលិក នគរបាល កងទ័ព និងតម្រួត ដែលគ្រប់គ្រងដោយលក្ខន្តិកដោយឡែក
- បុគ្គលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្ទដែលគ្រប់គ្រងដោយច្បាប់ ពិសេសផ្សេងទៀត ប៉ុន្តែកម្មករនិយោជិកទាំងនេះមានសិទ្ធិអនុវត្តបទប្បញ្ញត្តិស្តីសេរីភាពសហជីពនៃច្បាប់ការងារ
- អ្នកបម្រើក្នុងផ្ទះ លើកលែងតែច្បាប់នេះបានចែងច្បាស់លាស់ ។ អ្នកបម្រើទាំងនេះមានសិទ្ធិអនុវត្តបទបញ្ញត្តិស្តីពីសេរីភាពសហជីពនៃច្បាប់ការងារ ។ (មាត្រា ១ វក្យខណ្ឌំទី៣)
- ភ្នាកងារ ក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្ន ។