ក. ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមកដូចជា ៖
ផ្តល់សិទ្ធិសេរីភាព ៖
- ច្បាប់ការពារជនទន់ខ្សោយ
- ច្បាប់ជួយឱ្យមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
- ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
- ច្បាប់ជួយឱ្យមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី ។
រក្សាសណ្តាប់ធ្នាប់ ៖
- ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់មនុស្សរស់នៅក្នុងសង្គម
- ធ្វើឱ្យមានរបៀបរៀបរយល្អនៅក្នុងសង្គម ជៀសវាងជម្លោះដោះស្រាយដោយសន្តិវិធី
- ច្បាប់ជួយរកយុត្តិធម៌ឱ្យជនរងគ្រោះ
- ជួយសម្រួលឱ្យមានការចូលរួមពីប្រជាជន
- ច្បាប់ជួយមនុស្សឱ្យចូលរួមអនុវត្តឱ្យមានស្ថេរភាពសង្គម
- លើកស្ទួយយុត្តិធម៌សង្គម
- ជួយសម្រួលឱ្យមានការរីកចម្រើន ។
រក្សាអំណាច ៖
- ច្បាប់ជួយមនុស្សឱ្យមានការរីកចម្រើន
- ច្បាប់ជួយកំណត់អ្នកដឹកនាំអំណាចឱ្យមានសីលធម៌
- កំណត់នូវព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសីលធម៌
- មិនឱ្យអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
- ច្បាប់ជាអ្នកកំណត់អ្នកដឹកនាំកុំឱ្យរំលោភអំណាចគ្នា ។
ដាក់ទណ្ឌកម្ម ៖
- ច្បាប់ដាក់ទោសចំពោះអ្នកល្មើសច្បាប់
- ច្បាប់បង្ខំឱ្យមនុស្សត្រូវតែគោរពតាម
- ច្បាប់អាចកែប្រែមនុស្សឱ្យល្អ អាចរស់នៅក្នុងបាន ។
ខ. ច្បាប់មានប្រភពសំខាន់ ២ យ៉ាងគឺ ប្រភពសរសេរជាលាយលក្ខណ៍អក្សរ និងប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ។
១. អំពីប្រភពសរសេរជាលាយលក្ខណ៍អក្សរ ៖
- រដ្ឋធម្មនុញ្ញ
- លិខិតុបករណ៍អន្តរជាតិ
- ច្បាប់
- ព្រះរាជក្រឹត្យ
- អនុក្រឹត្យ
- បទបញ្ជា
- សេចក្តីសម្រេច
- ប្រកាសរបស់មន្ត្រី
- លិខិតបទដ្ឋានគតិយុត្ត ។
២. អំពីប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ៖
- សាសនា
- ប្រពៃណី
- ទំនៀមទំម្លាប់
- ជំនឿ
- គោលការណ៍ទូទៅនៃនីតិ
- យុត្តិសាស្រ្ត ។