ការកំណត់តម្លៃខ្ពស់គេអនុវត្តន៍ដូចជា ៖
- ថ្លៃលក់លើសគេ (Premium prices) គឺជាថ្លៃខ្ពស់បើប្រៀបធៀប ដែលគេតែងតែប្រើសម្រាប់ជួយរក្សារូបភាពគុណភាពខ្ពស់ឲ្យផលិតផលមួយ ។ ដើម្បីឲ្យរឿងនេះអាចប្រព្រឹត្តទៅបាន ផលិតផលត្រូវតែមានគុណភាពខ្ពស់ ហើយវាត្រូវតែជាក់លាក់ក្នុងហាងចំណានៗ ។
- ថ្លៃសំរុត (Skimming prices) គឺជាថ្លៃពីដើមខ្ពស់ ដែលក្រោយមកទៀតក៏ថយចុះក្នុងដំណាក់ការបន្តបន្ទាប់ ។ មានអ្នកដែលចង់ឲ្យថ្លៃខ្ពស់ជានិច្ចដើម្បីបញ្ជាទិញឲ្យបានផលិតផលមុនគេ ។
- ទៅតាមចលនាទំនិញដែលអាចមាន ក្រុមហ៊ុនខ្លះជួនកាលនឹងដាក់ថ្លៃដោយសំអាងលើការប៉ាន់ប្រមាណអំពីសមត្ថភាពរបស់អ្នកទិញ ដែលអាចមានលុយចេញថ្លៃបាន ។