ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖
ក. ឆន្ទៈម្ចាស់ការ
- មានទឹកចិត្តស្រឡាញ់ការងារខ្លួន
- មានគំនិតផ្ដើចផ្ដើម (ការច្នៃប្រឌិតខ្ពស់)
- ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
- ត្រូវមានស្មារតីឈ្មូសស្មុលនឹងការងារ
- មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ។
ខ. ភក្តីភាព
- ការយល់ដឹងអំពីសភាពការណ៍
- មានភក្តីភាពចំពោះស្ថាប័ន
- ភក្តីភាពខាងវិជ្ជាជីវៈរបស់ខ្លួន
- មានភក្តីភាពចំពោះប្រជារាស្រ្ដខ្លួន
- រក្សាអ្នកប្រើប្រាស់សេវាការងារខ្លួន។
គ. មនសិកាវិជ្ជាជីវៈ
- ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារឲ្យបានល្អ
- ត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារ និងមនសិការ
- ត្រូវប្ដេជ្ញាចិត្តធ្វើការអភិវឌ្ឍខ្លួន និងប្រើប្រាស់សមត្ថភាព
- ត្រូវស្វិតស្វាញក្នុងការងារជាមួយមន្រ្ដីដទៃៗទៀត
- ត្រូវហ៊ានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត
- ត្រូវបង្កើនសមត្ថភាពជំនាញឯកទេស
- មិនអាចទទួលយកដោយផ្ទាល់ ឬដោយប្រយោល តាមរយៈតំណាងរបស់ខ្លួន នូវផលប្រយោជន៍នានាពីនរណាមួយឬសហគ្រាសណាមួយ
- ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ ទៅតាមគោលការណ៍ និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន
- ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលាក់ការណ៍
- ត្រូវទទួលខុសត្រូវការលើការ ប្រតិបត្តិរបស់ខ្លួនចំពោះភារកិច្ចដែលប្រគល់ឲ្យ
- មានកាតព្វកិច្ច គោរពវិន័យការងារ ម៉ោងពេលធ្វើការ និងបទបញ្ជាផ្ទៃក្នុង
- ត្រូវគោរពបទបញ្ជារបស់ថ្នាក់លើ
- ត្រូវគោរពឲ្យបាននូវនីតិរដ្ឋ។
ឃ. ផ្ដល់សេវាល្អ
- ប្រព្រឹត្តឥរិយាបថឥ្យបានល្អ
- ធ្វើខ្លួនជាអ្នកផ្តល់សេវា មិនមែនជាអ្នកត្រួតត្រាឬគ្រប់គ្រងឡើយ
- រក្សាឥ្យបាននូវការគោរព ពេញចិត្តពីអ្នកដទៃ
- មានភាពត្រឹមត្រូវក្នុងការបម្រើ
- ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង
- ជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស។