2019-01-31 16:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អត្ថន័យនៃការដឹកនាំ៖
ចំពោះបញ្ញត្តិនៃពាក្យអប់រំមានអត្តន័យខុសៗគ្នា ទៅតាមទស្សនះមនុស្សម្នាក់ៗ។ គេសន្មត់អត្ថន័យប្រៀបបានទៅនិងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗគ្នា។ ពោលគឺអត្ថន័យនៃពាក្យអប់រំខុសគ្នាទៅតាមធម៌ជាតិរបស់មនុស្ស បរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ ភាពខុសគ្នានៃទ្រឹស្តី និងការអនុវត្ត តែគេរកឃើញន័យរួមនៃអត្ថន័យនៃពាក្យ អប់រំគឺ ទាក់ទាញជីវិតនៃការរស់របស់មនុស្សម្នាក់ៗ។
ឧទាហរណ៏ គ្រូបង្រៀនយល់ថា ការបង្រៀនជាមុចរបររបស់គេអាចចិញ្ចឹមជីវិតបាន ដែលខុសពីអាជីវករដែលបានគិតថា ការទាក់ទាញអតិជនឲទិញរបស់របរ របស់គេ គឺជាការចិញ្ចឹមជីវិត។
ដូច្នេះ អត្ថន័យអប់រំ គឺជាការបណ្តុះបណ្តាល ឬជាការណែនាំបុគ្គលម្នាក់ៗទាំងក្នុងសាលា និងក្រៅសាលាដើម្បីបុគ្កលនោះមានការប្រែប្រួលទាំងចំណេះដឹង បំណិន សីលធម៌ការរស់នៅ សុចភាព និងរូបរាងកាយ ដើម្បីឆ្ពោះទៅរកការរីកចំរើន ហើយក្លាយទៅជាមនុស្សម្នាក់ថ្លៃថ្នូរនៅក្នុងសង្គម។
ខ. អត្ថប្រយោជន៏ចំពោះបុគ្គលម្នាក់ៗ ចំពោះសង្គមជាតិ
មនុស្សម្នាក់ៗដែលជាសមាជិតក្នុងសង្គមតែងតែទទួលបានដូចខាងក្រោមនេះ
+ មនុស្សម្នាក់ៗទទួយលបានចំណេះដឺងទាំងផ្នែកវប្បធម៌ ចំណេះដឹងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត
+ មនុស្សម្នាក់ៗទទួលបានជំនាញ វិជ្ជាជីវះ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲមានសេចក្តីថ្លៃថ្នូរក្នុងសង្គមនិងគេដែរ។
+ ជួយមនុស្សម្នាក់ឲមានសីលធម៌ល្អប្រសើរក្នុងសង្គម ចេះរស់នៅរួមសុខទុក្ខក្នុងសង្គម
+ មនុស្សម្នាក់មានសុខភាពរឹងមាំ អាយុយឺនយូរ សំរាប់បន្តការរស់នៅ
+ ការអប់រំបានជួយឲគ្រូសារនីមួយៗមានការរីកចំរើនទាំងផ្នែកការរស់នៅសីលធម៌បំបាត់អំពើហិក្សាក្នុងគ្រួសារ កសាងតែសុភមង្គល...។ល។
+ មានធនធានមនុស្សគ្រប់គ្រាន់សម្រប់ប្រទេសជាតិ
+ កសាងសន្តិភាព សុវត្តិភាព ស្ថេរភាព នយោបាយ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
+ បង្កើតឲមានការបង្រួបបង្រួមជាតិ ដោះស្រាយតាមសន្តិវិធី ចេះសាមគ្កីទូលំទូលាយតាមរយះធម៌ខន្តី ការរយោគយល់គ្នា និងសន្តោប្រណីចំពោះមនុស្សជាតិដូចគ្នា
+ ទាញយកបរិស្ថានជុំវិញខ្លួនមកបម្រើឲមនុស្សជាតិ និងសង្គមជាតិ និងសង្គមតាមការអប់រំ
+ បង្កើតឲមានចំណង់សាមគ្គីភាពរវាងជាតិសាសន៏ និងជាតិសាសន៏ជាតិក៏ដូចជាអន្តជាតិ
+ អាថ៏កំបាំងទាំងឡាយក្នុងសង្គមជាតិត្រូវបានគេរកឃើញតាមរយះការអប់រំ
+ បំបាត់ការរើសអើងជាតិសាសន៏ សាសនា វណ្ណះ ពណ៍សម្បុរនៅក្នុងសង្គមជាតិ
ដូច្នេះការអប់រំពិតជា មានសារះប្រយោជន៏ច្រើនយ៉ាងនៅក្នុងសង្គមជាតីបច្ចុប្បន្នក៏ដូចជាអនាគត