មូលហេតុនៃការសម្លាប់មនុស្សក្នុងរបបប្រល័យពូជសាសន៍និងផលវិបាក ៖
មូលហេតុ៖
- ប្រកាន់បដិវត្តន៍កុម្មុយនីស្តមដែលតម្រូវឲ្យការកម្ទេច
- គោលការណ៍ « មហាលោតផ្លោះមហាអស្ចារ្យ » ដើម្បីសម្រេចគោលដៅឲ្យឆាប់រហ័ស
- គំនិតស្នេហាជាតិនិយមជ្រុល ងងឹតងងុល ដោយតម្រូវឲ្យជឿជាក់តែលើអង្គការមួយ បើពុំនោះទេត្រូវតែសម្លាប់ចោល
- ការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហម តាំងពីមុនឆ្នាំ១៩៧៥
- នយោបាយវិមជ្ឈការសិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួវ ឬល្ងង់ខ្លៅនិងបានក្លាយជាអ្នកដឹកនាំតាមមូលដ្ឋាន
- គោលនយោបាយបោសសម្អាត សម្រិតសម្រាំង យកមនុស្សបដិវត្តន៍បរិសុទ្ធ
ផលវិបាក
របបកម្ពុជាប្រជាធិបតេយ្យបង្កផលវិបាកដល់ប្រទេសជាតិ មានដូចជា៖
+ បាត់បង់កិត្តិយសជាតិនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ
+ ដាច់និរន្តរភាពអភិវឌ្ឍជាតិ៖
- សេដ្ឋកិច្ចជាតិរលត់រលាយ
- ប្រព័ន្ធអប់រំត្រូវបំផ្លាញទាំងស្រុង
- បាត់បង់ធនធានមនុស្ស
- បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រា ជនបាក់កម្លាំង
- ប្រជាជនរាប់សែននាក់ រត់ចាកចោលប្រទេស
- សិទ្ធិ សេរីភាព កម្មសិទ្ធិឯកជន តម្រូវការជាមូលដ្ឋានត្រូវបានដកហូត
- បង្កជាវិបត្តិផ្លូវចិត្ត
- ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ
- វប្បធម៌ សាសនា និងជំនឿត្រូវបំផ្លាញចោល
- មតិផ្សេងៗទៀត
- សមភាពយេនធ័រ ( ផ្តល់សិទ្ធិដល់ស្រ្តី ) ។