ស្ថាប័នសំដៅលើក្រុមមនុស្សអង្គភាព អង្គការ ដែលធ្វើការជាក់លាក់លើអ្វីផ្សេងៗដូចជាវិទ្យាសាស្រ្ត អប់រំ និងសង្គមកិច្ចជាដើម ។ ឬស្ថាប័នគឺជាប្រព័ន្ធរៀបចំនៃទំនាក់ទំនងសង្គមមនុស្ស ដែលមានតម្លៃនិងទម្រង់ការហើយបំពេញនូវតម្រូវការបឋមរបស់សង្គម ។
ស្ថាប័នសង្គមមានចំនួន ៥គឺ៖
- គ្រួសារ
- សេដ្ឋកិច្ច
- រដ្ឋាភិបាល
- អប់រំ
- និងសាសនា ។
សារៈប្រយោជន៍របស់សាសនាចំពោះសង្គមរួមមានដូចខាងក្រោម៖
- ជួយធ្វើឲ្យមានឯកភាពក្នុងវិស័យនយោបាយ និងគ្រប់គ្រងសង្គម
- អប់រំចិត្តគំនិតឲ្យបានល្អប្រសើរ ឲ្យបានល្អប្រពៃនិងមានសកម្មភាពល្អនៅក្នុងសង្គម
- ជំនួយដល់ការសិក្សាទាខឋក់ទងនឹងភាសា អក្សរសាស្រ្ត អក្សរសិល្ប៍
- ធ្វើឲ្យមានការរីកចម្រើនដល់វិស័យសិល្បៈ និងកសិកម្មបង្កបង្កើនផល
- ជាចិត្តសាស្រ្តជួយលោងលោមមនុស្ស និងធ្វើឲ្យមនុស្សបាត់ការឈឺចាប់ ។
ឯផលវិបាករបស់សាសនាចំពោះសង្គមវិញរួមមានដូចតទៅ៖
- នាំឲ្យមានសង្គ្រាមកើតើឡើង ដោយសារការប្រកាន់សាសនារៀងៗខ្លួន
- កើតមានប្រកាន់ថ្នាក់វណ្ណៈ គ្មានលក្ខណៈប្រជាធិបតេយ្យ ពីព្រោះសាសនាមានថនានុក្រម
- ធ្វើឲ្យមនុស្សអសកម្ម ដោយសារតែចេះខិតខំអត់ធ្មត់ ស៊ូទ្រាំទទួលយកនូវកម្មផលដោយគ្មានគំនិតរើបម្រាស់
- រាំងស្ទៈចំពោះការរីកចម្រើនរបស់វិទ្យាសាស្រ្ត
សរុបមកសាសនា គឺពិតជាបានផ្តល់ឲ្យសង្គមមិនត្រឹមតែគុណសម្បត្តិប៉ុណ្ណោះទេ តែវាក៏បានផ្តល់នូវគុណវិបត្តិដល់សង្គមផងដែរ ។