ក្រោយពីចូលជាសមាជិកអាស៊ាន កម្ពុជាទទូលបានផលប្រយោជន៍ជាច្រើនដូចជាៈ
ផ្នែកនយោបាយ និងសន្តិសុខ
- កម្ពុជានិងលែងព្រួយបារម្ភ ចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកាទៀត ពោលគឺកម្ពុជាជាមិត្តជាមូយនិងបណ្តាប្រទេសដទៃក្នុងតំបន់
- កម្ពុជាមានសន្តិភាព សេរីភាពកក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន បញ្ហាព្រំដែន និងបញ្ហានយោបាយក្នុងតំបន់ដោយសន្តិវីធី
- កម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិដូចទៅនិងបណ្តាប្រទេសក្នុងសមាគមន៍អាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព
- ក្រោយពេលចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារនៃតំបន់និយម និងសកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូត
- អាស៊ានបានឲ្យកម្ពុជាដើតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់ និងលើឆាកអន្តរជាតិ
- កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្តូរវេនក្នុងនាមជាសមាជិកអាស៊ាន
ផ្នែកសេដ្ឋកិច្ច
- កម្ពុជាបានបញ្ចូលចរន្តនិងលំនាំនៃការរលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនិងនៅក្នុងប្រទេសរបស់ខ្លួនទៅក្នុងលំនាំនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់
- កម្ពុជាអាចវាស់បាននូវកម្រិតល្បឿនសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ផ្សេងៗដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និងលើឆាកអន្តរជាតិ
- កម្ពុជានិងទទួលបានការអភិវឌ្ឍលើវិស័យផ្សេងៗទៀតដូចជា កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ( ការលុបបំបាត់ទិដ្ឋាការឆ្លងដែនក្នុងតំបន់អាស៊ាន )
- សមាហរណកម្មកម្ពុជាទៅក្នុងអាស៊ានបាននាំមកនួវការចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរទំនិញ សេវាកម្មដើមទុន និងពលកម្មដែលកើតចេញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ច
- កម្ពុជានិងទទួកលបាននូវប្រាក់កម្ចីពីធនាគារអភិវឌ្ឍអាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ក្នុងអត្រាការប្រាក់ទាបនិងមានរយៈពេលយូរ
- ប្រទេសអាស៊ានទាំង១០ ជាទីផ្សារដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង៦០០លាននាក់ សម្បូរដោយវត្ថុធាតុដើម ធនធានធម្មជាតិនិងផ្ទៃដីដ៏ធំទូលាយ ៕
ផ្នែកធនធានមនុស្ស
- ការផ្លាស់ប្តូរបទពិសោធន៍និងការទទួលអត្ថប្រយោជន៍រវាងប្រព័ន្ធអប់រំវិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីៗ
- និស្សិតកម្ពុជានិងទទួលបានអាហារូបករណ៍ទៅទទួលការបណ្តុះបណ្តាលទៅបណ្តាប្រទេសអាស៊ាន ( ភាសាបច្ចេកទេស ជំនាញ និងទ្រឹស្តី )
- មានការផ្លាស់ប្តូរគ្នាទៅលើផ្នែកចំណេះដឹងរវាងសមាជិកអាស៊ានទាំង១០
- ការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបនិងតម្រូវការនៃទីផ្សារការងារជាតិ តំបន់ និងអន្តរជាតិ ធានាបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព
ផ្នែកវប្បធម៌
- មានការផ្លាស់ប្តូរ និងចែករំលែកគ្នាលើផ្នែកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់
- ផ្សព្វផ្សាយបានទូលំទូលាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិខ្លួន
- ពហុវប្បធម៌ធ្វើឲ្យប្រជាជាតិនីមួយៗស្រឡាញ់សន្តិភាព និងគោរពសិទ្ធិគ្នាទៅវិញទៅមក ។