សមិទ្ធផលដែលបានកើតឡើងពីការសាមគ្គីគ្នាគឺ ៖
- ការរីកចម្រើនឆាប់រហ័ស ទទួលបានជោគជ័យដោយងាយនិងការចំណេញពេលវេលា
- ការពារផលប្រយោជន៍សមិទ្ធផល បានឋិតថេរគង់វង្ស
- ការបង្កើតបានសមិទ្ធផលកាន់តែច្រើនឡើងថែមទៀត
- បុគ្គលម្នាក់ៗនឹងទទួលបានផលប្រយោជន៍គ្រប់បែបយ៉ាង
- គ្រួសារ សហគមន៍ សង្គម មានកម្លាំងកាន់តែរឹងមាំ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងមិនមានសត្រូវណាម្នាក់មើលងាយឡើយ
- បុគ្គលម្នាក់ៗបានបំពេញកិច្ចការដែលត្រូវធ្វើតាមតួនាទីរៀងៗខ្លួនដោយមិនមើលបំណាំគ្នា
- ការឯកភាពគ្នាជាធ្លុងមួយ គ្មានការប្រឆាំង ឬជំទាស់ដែលនាំឱ្យសង្គមបាក់បែក ។