គំនិតច្នៃប្រឌិតផ្តល់ផលប្រយោជន៍ដល់គ្រួសារ និងសង្គមគឺ ៖
+ចំពោះគ្រួសារ ៖
- សេដ្ឋកិច្ចគ្រួសារធូរធារ ដោយសារមានមុខរបរ
- មានរបៀបរៀបរយក្នុងគ្រួសារ
- កូនមានការអប់រំខ្ពស់
- គ្មានអំពើហិង្សា ចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
- គ្រួសារមានសុភមង្គល មានកិត្តិយស មានសេចក្តីថ្លៃថ្នូរ
- គ្រួសារមានការរីកចម្រើន អភិវឌ្ឍជាលំដាប់ ។
+ចំពោះសង្គម
- មានធនធានមនុស្សល្អក្នុងប្រទេស
- មានរបស់របរប្រើប្រាស់ច្រើន
- មានចំណូលសេដ្ឋកិច្ចជាតិ
- កាត់បន្ថយភាពក្រីក្រក្នុងសង្គមជាតិ
- មានរបៀបរៀបរយល្អក្នុងសង្គម
- សង្គមជាតិមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ មិនពឹងលើជំនួយបរទេសទៀតទេ
- មានលទ្ធភាពផលិតរបស់របរប្រើប្រាស់បានច្រើន និងអាចមានអ្វីៗ គ្រប់យ៉ាងក្នុងបម្រើបម្រាស់ ។
សរុបមក ការមានគំនិតច្នៃប្រឌិត ពិតជាមិនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ គឺធ្វើឱ្យខ្លួនមានការអភិវឌ្ឍជាកិច្ច ដែលជះឥទ្ធិពលដល់សង្គមជាតិផងដែរ ។