Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 12:08

   ​ដើម្បី​អោយ​ប្រទេស​​រីក​ចំរើន​ ​សម្បូរ​រុង​រឿង​ជានិរន្ត៍ ក្នុងនាម​ជា​ខ្មែរ​ត្រូវ៖

   . ព្យាយាមរៀនសូត្រ

  • រៀន​ដើម្បី​មាន​ចំណេះដឹង​
  • រៀន​ដើម្បី​ប្រកប​មុខរបរ​ជំនាញ​
  • រៀន​ដើម្បី​រស់​ជាមួយ​គ្នា​
  • រៀន​ដើម្បី​រៀបចំ​ឥរិយាបថ​ឱ្យ​មាន​សីលធម៌​ គុណ​ធម៌។

. ថែរក្សាការពារទំនៀមទំលាប់ប្រពៃណីល្អរបស់ជាតិនិងសម្បត្តិវប្បធម៌ជាតិ

  • ស្រលាញ់​វប្បធម៌​ជាតិ​ និង​រួម​ចំណែក​ទប់​ស្កាត់​វប្បធម៌​បរទេស​ដែល​មិន​ល្អ​ ទទួល​យក​វប្បធម៌​ណា​ដែល​នាំ​ឱ្យ​រីក​ចំរើន​ដល់​ជាតិ​។
  • ចូលរួម​រក្សា​អត្ត​សញ្ញាណ​ជាតិ​តាម​រយៈ​ការ​រៀប​ចំ​ឥរិយាបថ​ អាកប្បកិរិយា​ សំលៀក​បពាក់​បែប​ខ្មែរ​ ប្រើ​ប្រាស់​ភាសា​ខ្មែរ​ ការរស់​នៅ​បែប​ខ្មែរ។
  • ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ ទឹកដី​ ព្រៃ​ឈើ​ និង​ហេដ្ឋា​រចនា​សម័ន្ធ​ផ្សេងៗ។

. រក្សាសាមគ្គីភាព

  • ទំនាក់​ទំនង​ល្អ​រវាង​បុគ្គល​និង​បុគ្គល​ បុគ្គល​និង​សហគមន៍​
  • ចេះ​អធ្យាស្រ័យ​ល្អ​រវាង​គ្នា​និង​គ្នា​ មិន​ប្រកាន់​ឥរិយាបថ​មើល​ងាយ​ មើល​ថោក​មនុស្ស​ផង​គ្នា
  • ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដទៃ​
  • ស្គាល់​ពី​តួនាទី​របស់​ខ្លួន។

. ប្រកាន់សីលធម៌គោរពច្បាប់

  • ប្រកាន់​សីលធម៌​រស់​នៅ​ល្អ (ស្រលាញ់​ និង​គោរព​ស្ដាប់​ដំបូន្មាន​ឪពុក​ម្ដាយ​ ចាស់​ទុំ​ អ្នក​ដទៃ​ គោរព​បទបញ្ជា​ និង​វិន័យ​...)
  • គោរព​សិទ្ធិ​មនុស្ស​ រៀបចំ​ឱ្យ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ
  • គោរព​ច្បា់​ដែល​រដ្ឋ​បាន​ចែង​ មាន​ដូច​ជាៈ ច្បាប់​ប្រឆាំង​ការ​ប្រើ​ប្រាស់​ និង​ជួញ​ដូរ​គ្រឿងញៀន​ ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ច្បា់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ច្បាប់​ចរចរណ៍...។

. ចូលរួមការងារផលិតកម្មដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ខ្លួននិងសង្គម

  • ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​ដូច​ជា​ ការ​បង្ក​បង្កើន​ផល​បែប​ប្រពល​វប្ប​កម្ម បំរើ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។
  • ចូល​រួម​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ ដូច​ជា​ចិញ្ចឹម​ត្រី ចិញ្ចឹម​សត្វ​ ដាំ​បន្លែ​ជា​ដើម។
  • ចូលរួម​ចំណែក​ក្នុង​សេវាកម្ម​ផ្សេងៗ​ដូចជា​អប់រំ​សុខាភិបាល​ ការពារ​បរិស្ថាន​ ទេសចរណ៍​ ពាណិជ្ជ​កម្ម​ជាដើម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login