ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើត្រូវមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជាៈ
- ធ្វើប្រជាភិថុតិចំពោះអ្នកសិក្សាឡើយ(មាត្រា១១)
- ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ(មាត្រា១១)
- ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ (មាត្រា១២)
- ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឲ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ (មាត្រា១២)
- គ្រូបង្រៀនមិនត្រូវអង្គាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ (មាត្រា១៣)
- ប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា (មាត្រា១៣)
- ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យអាប់ឱនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន (មាត្រា១៤)
- ផ្ដល់ការសម្រួលគ្រប់បែបយ៉ាងដែលនាំឲ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ (មាត្រា១៤)។