ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជាៈ
- យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយ និងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានា ស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន
- ជួយអ្នកសិក្សា ជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺត ដោយមិនរើសអើង
- ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ
- បង្រៀនដោយមិនត្រូវដាក់សម្ពាធយកប្រយោជន៍លើអ្នកសិក្សាឡើយ
- ជួយសម្រួលដល់អ្នកសិក្សាក្នុងការទទួលបានផលប្រយោជន៍សង្គមដោយមិនលម្អៀង
- ជៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឲ្យមានការប៉ះពាល់ដល់ការបង្រៀន ការរៀន និងការប្រឡងរបស់អ្នកសិក្សាឡើយ