ព្រះពុទ្ធសាសនា បានចូលរួមដូចជា ៖
- ផ្នែកសីលធម៌រស់នៅ ៖ អប់រំឱ្យស្គាល់ខុសត្រូវស្គាល់គុណស្គាល់ទោស ល្អ អាក្រក់ ចេះជួយគ្នា
- ផ្នែកវប្បធម៌ ៖ ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយថែរក្សាការពារទំនៀមទំលាប់ប្រពៃណី
- ផ្នែកស្ថាបត្យកម្ម ៖ បណ្តុះឆន្ទៈជាតិខ្មែរ ឱ្យបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើន ទុកជាកេរដំណែលដល់កូនចៅ
- ផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម ៖ ជួយកសាង ផ្លូវលំ ស្ពាន សាលារៀន មន្ទីរពេទ្យ
- ផ្នែកសុខាភិបាលនិងបរិស្ថាន ៖ ជម្រុញឱ្យកូនខ្មែរលះបង់អំពើពាលាទាំងឡាយ ក្នុងសង្គមមាន ស្រី ស្រា គ្រឿងញៀន ល្បែងស៊ីសង ការថែរក្សាសម្អាតភូមិដ្ឋាន ដាំដើមលើថែរក្សាអាណិត
- ផ្នែកសិទ្ធិមនុស្ស ៖ ឱ្យកូនខ្មែរចេះគោរព ស្រលាញ់ យោគយល់គ្នាមិនកេងប្រវ័ញ្ច ។