ដើម្បីសម្រេចបាននូវចំណុចដៅទី៣ខាងលើក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដដូចខាងក្រោមៈ
- ផ្ដល់ការកំណត់ច្បាស់លាស់អំពីក្របខណ្ឌ ច្បាប់ និងបទបញ្ញត្តិនានា
- កែលម្អការប្រមើលមើលជាមុនសម្រាប់រៀបចំផែនការហិរញ្ញវត្ថុរយៈពេលមធ្យម និងការគ្រប់គ្រងបែបវិមជ្ឈការព្រមទាំងកែលម្អប្រព័ន្ធច្បាប់ និងអភិបាលកិច្ចល្អ
- ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និងផលប៉ះពាល់
- ពង្រឹងប្រព័ន្ធពិនិត្យតាមដានការងារហិរញ្ញវត្ថុនៅថ្នាក់កណ្ដាល ថ្នាក់រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ
- ធានាថាអង្គភាពគ្រប់គ្រងថវិកាដែលបានបង្កើតឡើងក្លាយជាអង្គភាពប្រតិបត្តិការ និងមានប្រសិទ្ធភាព
- ពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងគ្រប់គ្រង់បុគ្គលិក
- កែលម្អការអភិវឌ្ឍស្ថាប័នឧត្តមសិក្សា និងកសាងសមត្ថភាព។