ដើម្បីសម្រេចបានគោលនយោបាយក្នុងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការក្រសួងបានដាក់ចេញនូវចំណុចដៅដូចខាងក្រោមៈ
- ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនទៅឲ្យថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំ-សង្កាត់ និងសាលារៀន
- អនុវត្តគោលនយោបាយ យុទ្ធសាស្រ្ដដែលបានបង្កើតឡើង
- ពិនិត្យតាមដានការអនុវត្តកម្មវិធីជាប្រចាំ
- ត្រូវពង្រឹង និងពង្រីកវិធានការកសាងសមត្ថភាពក្នុងការគ្រប់គ្រងសេវាអប់រំបែបវិមជ្ឈការនៅថ្នាក់រាជធានីខេត្តក្រុង ស្រុកខណ្ឌ និងសាលារៀន
- ត្រូវមានការពង្រឹងភាពជាដៃគូសាធារណៈឯកជនឲ្យមានលក្ខណៈទូលំទូលាយ និងស្អិតរមួត
- ត្រូវធានាឲ្យមានការដឹងបានជាមុននូវការផ្ដល់ហិរញ្ញប្បទានដល់កម្មវិធីរបស់រដ្ឋ ឯកជន សហគមន៍ និងក្រៅប្រទេស
- ផ្ដល់អាទិភាពដល់ពង្រឹងអភិបាលកិច្ច ប្រព័ន្ធគណនេយ្យ និងសវនកម្មផ្ទៃក្នុង។