Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរពន្យល់ពាក្យថា “ផ្លូវថ្នល់” ទ្រូងផ្លូវ គន្លងផ្លូវ ផ្លូវថ្មើរជើង ជាយផ្លូវ ចិញ្ចើមផ្លូវ រង្វង់ផ្លូវ កំពង់ចម្លង និងបរិក្ខាផ្លូវថ្នល់ ។

២. ចូរពន្យល់ពាក្យ “បរិក្ខារសម្រួលការបង្ហូរទឺក បរិក្ខារបែងចំណែកផ្លូវ សំណង់សិល្បការ្យ សំណង់ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដីចំណីផ្លូវថ្នល់ ខ្សែបន្ទាត់ព្រំដីចំណីផ្លូវថ្នល់ ទំហំកម្រិតកំណត់” ។

៣. ចូរពន្យល់ពាក្យ “កន្លែងផ្លូវប្រសព្វ កន្លែងផ្លូវប្រសព្វក្នុងលំហទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន ផ្លូវល្បឿនលឿន អ្នកប្រើប្រាស់ផ្លូវថ្នល់” ។

៤. ចូរពន្យល់ពាក្យ “ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវរាជធានី ផ្លូវជនបទ” ។

៥. ចូរពន្យល់ពាក្យ “ស្ថានីយ៍ចំណតរថយន្ត ស្ថានីយ៍ថ្លឹងយានយន្ត​ បទប្បញ្ញាត្តិបច្ចេកទេស អ្នកជាក់ពាក់ព័ន្ធនឹងផ្លូវថ្នល់ ស្ថានីយ៍សម្រាក ទីតាំងសម្រាកលំហែ ផ្លូវជាន់គ្នា ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង សំណៅ ។

ចម្លើយ

១. ពន្យល់ពាក្យថា “ផ្លូវថ្នល់” ទ្រូងផ្លូវ គន្លងផ្លូវ ផ្លូវថ្មើរជើង ជាយផ្លូវ ចិញ្ចើមផ្លូវ រង្វង់ផ្លូវ កំពង់ចម្លង និងបរិក្ខាផ្លូវថ្នល់ ៖

  • ផ្លូវថ្នល់ សម្តៅលើផ្លូវទាំងមូលដែលរួមមានតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរងនិងកំពង់ចម្លងភ្ជាប់ផ្លូវថ្នល់ ។
  • ទ្រូងផ្លូវ សម្តៅដល់ចំនែកនៃផ្លូវ ទុកសម្រាប់ឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ ។
  • គន្លងផ្លូវ សម្តៅដល់ចំណែកមួយនៃទ្រូងផ្លូវ ខណ្ឌដោយគំនូសឬបរិក្ខាបែងចំណែកផ្លូវ តាមបណ្តោយទ្រូងផ្លូវ ដែលមានទទឹងគ្រប់គ្រាន់ អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ​ ។
  • ផ្លូវថ្មើរជើង សម្តៅដល់ផ្នែកមួយនៃផ្លូវថ្នល់ ដែលធ្វើឬរៀបចំឡើងសម្រាប់ឱ្យមនុស្សដើរប្រកបដោយសុវត្ថិភាព ។
  • ជាយផ្លូវ សម្តៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវ នៅក្រៅទីប្រជុំជនដែលយានជំនិះអាចចតនៅទីនោះបាន ក្នុងករណីចាំបាច់ ។
  • ចិញ្ចើមផ្លូវ សម្តៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវ នៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ដាំដើមឈើនិងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ ។
  • ​រង្វង់ផ្លូវ សម្តៅដល់កន្លែងផ្លូវប្រសព្វដែលនៅចំកណ្តាលមានខឿនជារាងរង្វង់មូល មានស្លាកសញ្ញាបង្ហាញទិសចរាចរណ៍និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយសញ្ញាព្រួញប្រាប់ទិសចរាចរណ៍ ។
  • កំពង់ចម្លង សម្តៅដល់បរិវេណផ្ទៃដីកំណត់ជាក់លាក់ នៅជាប់មាត់ទឹកឬទីលានកំពង់ចម្លងដែត្រូវបានរៀបចំឡើងប្រកបដោយសុវត្ថិភាពសម្រាប់ការដឹកជញ្ជូននិងការធ្វើដំណើរឆ្លងពីត្រើយម្ខាងទៅម្ខាងទៀតនៃព្រែក បឹង ស្ទឹង ទន្លេដៃសមុទ្ទដោយប្រើប្រាស់ផែចម្លងឬស្ពានចម្លង ដោយមានយាមចម្លងដូចជាទូក ស្រឡាង ស្រឡាងអូស ។ ទីលានកំពង់ចម្លងត្រូវបានរៀបចំដោយសាងសង់បណ្តាញផ្លូវឡើងចុះទីឈប់រថយន្តរង់ចាំ កន្លែរង់ចាំសម្រាប់អ្នកធ្វើដំណើរមានភ្នាក់ងារគ្រប់គ្រងចាត់ចែងបញ្ជាចរាចរណ៍ និងបរិក្ខារផ្សេងៗបម្រើឱ្យកំពង់ចម្លង ។
  • បរិក្ខាផ្លូវថ្នល់ សម្តៅដល់ទីចំណត ទំសំចត ភ្លើងសញ្ញា ស្លាកសញ្ញាកំណត់ល្បឿន ស្លាកសញ្ញាបង្ហាញផ្លូវ សញ្ញាចន្លោះគំលាត គំនូសសញ្ញាឬរបាំ ឬបរិក្ខារបែងចំណែកផ្លូវ រង្វង់មូល ខឿនបែងចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំងរបងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញាសញ្ញាកំណត់ព្រំ ព្រមទាំងស្លាកសញ្ញា និងឧបករណ៍បំពាក់ផ្សេងទៀតនៅតាមបណ្តោយផ្លូវថ្នល់ ។

២. ពន្យល់ពាក្យដូចតទៅ ៖

  • បរិក្ខារសម្រួលការបង្ហូរទឹក សម្តៅដល់ប្រឡាយ ស្នាមភ្លោះ អាងស្តុកទឹក ស្ថានីយចម្រោះ ទឹកកខ្វក់ ទីជម្រាល ឬចំណាត ។ ដែលបានរៀបចំនៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ការពារផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ ។
  • បរិក្ខារបែងចំណែកផ្លូវ សម្តៅដល់បរិក្ខារសម្រាប់បែងចែកទ្រូវផ្លូវជាពីរចំណែកឱ្យចរាចរណ៍ទៅមកឬបែងចែកចំណែកនោះជាគន្លងផ្លូវបរិក្ខារបែងចំណែកផ្លូវមានជាប្រភេទចល័តនិងអចល័ត ។
  • សំណង់សិល្បការ្យ សម្តៅដល់សំណង់ស្ពា លូ ជញ្ជាំងទប់ដី ប្រព័ន្ធរំដោះទឹកនិងសំណង់រូបវន្តផ្សេងទៀតដែលផ្តល់សុវត្ថិភាព ប្រសិទ្ធភាព​និងស្ថិរភាពដល់ផ្លូវថ្នល់ ។
  • សំណង់ផ្លូវថ្នល់ សម្តៅដល់ផ្លូវថ្នល់ កន្លែងឈប់យានជំនិះ ចំណតរថយន្តលើផ្លូវ បរិក្ខារផ្លូវថ្នល់ សំណង់សិល្បការ្យ និងសំណង់ផ្សេងៗទៀតបម្រើឱ្យផ្លូវថ្នល់ ។
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវសម្តៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយ៍ចំណតរថយន្ត (បេនឡាន) បរិវេណចំណតរថយន្ត ទីសំចតរថយន្តស្ថានីយ៍សេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែកាយជាដើម ។
  • ដីចំណីផ្លូវថ្នល់ សម្តៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ ព្រំដីចំណីផ្លូវ ។
  • ខ្សែបន្ទាត់ព្រំដីចំណីផ្លូវថ្នល់ សម្តៅដល់ខ្សែបន្ទាត់នៃបណ្តាចំណុចព្រំដីចំណីផ្លូវ ដែលមានចម្ងាយកំណត់ពីខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ។
  • ទំហំកម្រិតកំណត់ សម្តៅដល់ទំហំមានខ្នាតកម្រិតអំពីកម្ពស់និងផ្ទៃរបស់ផ្លូវស្ពាន កំពង់ចម្លង ផ្លូវរូង ។ ដើម្បីឱ្យរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់មានសុវត្ថិភាព ។

៣. ពន្យល់ពាក្យ ៖

  • កន្លែងផ្លូវប្រសព្វ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ​ ។ កន្លែងផ្លូវប្រសព្វមានរាងជា + X Y T ឬរង្វង់មូល ។
  • កន្លែងផ្លូវប្រសព្វក្នុងលំហ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើន ដែលមានកម្រិតកម្ពស់ផ្ទៃខុស និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វក្នុងលំហអាចមានរាងជា + X Y T ។
  • ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន សម្តៅដល់ផលបូកទម្ងន់យាននឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ។ ប្រសិនបើយានមានសណ្តោង ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ ។
  • ផ្លូវល្បឿនលឿន សម្តៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវគ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាពនិងដើម្បៅបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឱ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន ។
  • អ្នកប្រើប្រាស់ផ្លូវថ្នល់ សម្តៅដល់អ្នកបើកបរយានយន្ត អ្នកថ្មើរជើង អ្នកធ្វើអាជីវកម្មលើផ្លូវថ្នល់ អ្នកឃ្វាល ឬអ្នកប្រើប្រាស់សត្វពាហនៈនិងអ្នកប្រើប្រាស់ផ្លូវថ្នល់ ក្នុងគោលបំណងផ្សេងទៀត ។

៤. ពន្យល់ពាក្យដូចតទៅ ៖

ក. ផ្លូវជាតិ សម្តៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន ៖

  • ផ្លូវភា្ជប់ចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងនៃខែត្រនីមួយៗនៅទូទាំងប្រទេស
  • ផ្លូវភ្ជាប់ចេញពីក្រុងនៃខែត្រមួយ ឆ្ពោះទៅកាន់ក្រុងនៃខែត្រមួយទៀត
  • ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ
  • ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខែត្រមួយ
  • ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខែត្រមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗដូចជាកំពង់ផែ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋានតំបន់សេដ្ឋកិច្ចពិសេស រមណីដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត
  • ផ្លូវសំខាន់ៗរបស់ជាតិ មានចរាចរណ៍ច្រើន ដែលកំណត់ដោយរាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។

ខ. ផ្លូវខេត្ត សម្តៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម ៖

  • ផ្លូវភ្ជាប់ចេញពីក្រុងនៃខែត្រមួយ ឆ្ពោះទៅកាន់ទីរួមស្រុក​ខណ្ឌ
  • ផ្លូវបែកចេញពីផ្លូវជាតិឆ្ពោះទៅកាន់ផ្លូវខែត្រ
  • ផ្លូវបែកចេញពីផ្លូវខែត្រឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ
  • ផ្លូវភ្ជាប់ចេញពីក្រុងនៃខែត្រមួយ ឆ្ពោះទៅកាន់ផ្លូវខែត្រ
  • ផ្លូវបែកចេញពីផ្លូវខែត្រឆ្ពោះទៅកាន់ផ្លូវខេត្ត
  • ផ្លូវបែកចេញពីផ្លូវខែត្រ ផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខែត្រ ទៅកាន់តំបន់សំខាន់ៗដូចជាកំពង់ផែ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋានតំបន់សេដ្ឋកិច្ចពិសេស រមណីដ្ឋានទេសចរណ៍ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត ។

គ. ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខែត្រ សម្តៅដល់ផ្លូវថ្នល់ ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្រ្តរដ្ឋបាលរាជធានី ខែត្រ ដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង ។

ឃ. ផ្លូវជនបទ សម្តៅដល់ ៖

  • ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខែត្រ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជន ឃុំ សង្កាត់ និងទៅភូមិ
  • ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ
  • ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំឃុំ សង្កាត់
  • ផ្លូវដែលភ្ជាប់ពីទីប្រជុំឃុំ សង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់
  • ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ
  • ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ
  • ផ្លូវក្នុងភូមិ ។

៥. ពន្យល់ពាក្យដូចតទៅ ៖

  • ស្ថានីយ៍ចំណតរថយន្ត សម្តៅដល់កន្លែងចតរថយន្ត សម្រាប់សកម្មភាពឡើង ចុះអ្នកដំណើរ និងលើកដាក់ទំនិញ ។
  • ស្ថានីយ៍ថ្លឹងយានយន្ត សម្តៅដល់កន្លែងដែលរៀបចំឡើងសម្រាប់ត្រួតពិនិត្យទម្ងន់យានយន្ត ។
  • បទប្បញ្ញត្តិបច្ចេកទេស សម្តៅដល់បទដ្ឋានបច្ចេកទេស ស្តង់ដារបច្ចេកទេស និងឯកសារណែនាំលម្អិតបច្ចេកទេសការងារ លក្ខខណ្ឌសុវត្ថិភាពការងារ និងលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍ ។
  • អ្នកជាប់ពាក់ព័ន្ធនិងផ្លូវថ្នល់ សម្តៅដល់អ្នកគ្រប់គ្រង អ្នកសាងសង់ អ្នកត្រួតពិនិត្យអ្នកផ្តល់ហិរញ្ញប្បទានឬសម្បទានិកអភិវឌ្ឍនិងថែទាំផ្លូវថ្នល់ អ្នកដឹកជញ្ជូននិងអ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នករស់នៅសងខាងផ្លូវថ្នល់ អ្នកផ្គត់ផ្គង់សម្ភារគ្រឿងចក្រ បរិក្ខារផ្លូវថ្នល់ ។
  • ស្ថានីយ៍សេវាតាមដងផ្លូវ សម្តៅដល់កន្លែងបម្រើដល់ចរាចរណ៍តាមដងផ្លូវដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ កន្លែងគ្រប់គ្រងនិងផ្តល់ព័ត៍មានទីតាំងសម្រាកលំហែកាយ ទីសម្រាក យានដ្ឋានជួសជុលយានយន្ត ។
  • ស្ថានីយ៍សម្រាក សម្តៅដល់កន្លែងសម្រាប់ឱ្យអ្នកធ្វើដំណើរសម្រាក ដោយមានសេវាអាាហារដ្ឋាន បង្គន់អនាម័យ កន្លែងជូនដំណឹង ។
  • ទីតាំងសម្រាកលំហែ សម្តៅដល់កន្លែងសម្រាប់ធ្វើសេវាកម្មសាធារណៈ ដែលស្ថិតនៅខាងក្រៅដីចំណីផ្លូវនៃផ្លូវថ្នល់ធំៗដូចជាផ្លូវល្បឿនលឿន ផ្លូវជាតិសម្រាប់ឱ្យអ្នកបើកបរ និងអ្នកធ្វើដំណើរឈប់សម្រាកដោយមានសណ្ឋាគារ ភោជនីយដ្ឋានមានបណ្តាញផ្លូវថ្នល់សុវត្ថិភាព មានចំណតរថយន្ត ស្ថានីយ៍ប្រេងឥន្ធនៈ ស្ថានីយ៍ផ្តល់ព័ត៍មាន យានដ្ឋានជួសជុលយានយន្តមានបណ្តាញទឹកស្អាត ប៉ុន្តែមិនមែនជារមណីយដ្ឋានទេ ។
  • ផ្លូវជាន់គ្នា សម្តៅដល់ផ្លូវពីរឬច្រើន ស្ថិតនៅលើផ្ទៃរាបតែមួយ ឬស្ថិតនៅលើផ្ទៃខុសកម្រិតគ្នា មានទិសដៅស្របគ្នា មាន​ប្រភេទនិងមុខងារផ្លូវខុសគ្នា ។
  • ស្ពាន សម្តៅដល់សំណង់ឆ្លងផ្ទៃទឹកសម្រាប់ចម្លងចរាចរណ៍ ពីទីតាំងមួយទៅទីតាំងមួយទៀត ។
  • ស្ពានអាកាស សម្តៅដល់ស្ពានឆ្លងផ្ទៃដី សម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយទៀត ដោយរំលេងសំណង់គ្រប់ប្រភេទនៅទីតាំងខុសៗគ្នា កម្រិតកម្ពស់ខុសៗគ្នា ។
  • ស្ពានរំលង សម្តៅដល់ស្ពានឆ្លងផ្ទៃដីសម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយទៀត ដោយរំលងផ្លូវថ្នល់ឬផ្លូវរថភ្លើងនៅទីតាំងតែមួយ ។
  • ផ្លូវរូងសម្តៅដល់ខ្សែផ្លូវបម្រើឱ្យចរាចរណ៍ស្ថិតិនៅក្រោមផ្ទៃដីឬក្នុងរូងដែលមានជញ្ជាំងសុវត្ថិភាព ។
  • សំណៅ សម្តៅដល់ការចម្លងពីសេចក្តីដើម ច្បាប់ដើម ដើម្បីទុកជាឯកសារ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login