ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសម្លៀកបំពាក់ប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះថាដូចម្តេច ?
២. តើបច្ឆាមរណនាមរបស់សម្តេចព្រះនរោត្តមសីហុនមានព្រះនាមថាយ៉ាងដូចម្តេច ?
៣. តើរមណីយដ្ឋានឋានសួគ៌បូកគោត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា ?
៤. ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០១២ ខួបទី១៤៩បានប្រារព្ធឡើងក្រោមប្រធានបទអ្វី ?
៥. តើទិវាមច្ឆជាតិកម្ពុជាតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទីខែណា ?
៦. ប្រទេសកូរ៉េខាងត្បូងមានផ្ទៃដីចំនួនប៉ុន្មានគីឡូម៉ែត្រការ៉េ ?
ចម្លើយ
១. សម្លៀកបំពាក់ប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះថា ហានបុក ។
២. បច្ឆាមរណនាមរបស់សម្តេចព្រះនរោត្តមសីហុនមានព្រះនាមថា បរមរតនកោដ្ឋ ។
៣. រមណីយដ្ឋានឋានសួគ៌បូកគោត្រូវបានសម្ពោធនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ ។
៤. ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០១២ ខួបទី១៤៩បានប្រារព្ធឡើងក្រោមប្រធានបទ យុវជនកំពុងរួមគ្នាធ្វើសកម្មភាព ។
៥. ទិវាមច្ឆជាតិកម្ពុជាតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា រៀងរាល់ឆ្នាំ ។
៦. ប្រទេសកូរ៉េខាងត្បូងមានផ្ទៃដីចំនួន៩៨១៨គីឡូម៉ែត្រការ៉េ ។