Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌ ក្លាយមកពីពាក្យ ៖

  • វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
  • ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់...។
  • វប្បធម៌ = ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជអោយលេចជាលទ្ធផលផ្លែផ្កា ។
  • តាមន័យវចនានុក្រមខ្មែរ ៖ វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះចំនេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ ដោយវិទ្យាសាស្រ្តរឺដោយសិល្បៈផ្សេងៗ ។

មែកធាងរបស់វប្បធម៌មាន ៖

ក. ចំនេះចេះដឹងមាន ៖

  • ជំនឿ
  • សាសនា
  • វិជ្ជា វិទ្យាស្យង់ ។

ខ. កំណត់ផ្សាយមាន ៖

  • ភាសា អក្សរ សញ្ញា
  • អក្សរសាស្រ្ត អក្សរសិល្ប៍
  • សិល្បៈ ពត៌មាន (វិទ្យុ ទូរទស្សន៍..) ។

គ. អនុវត្តន៍មាន ៖

  • ទំនៀមទំលាប់ ប្រពៃណី
  • ការសិក្សា ការអប់រំ (ប្រដៅ ទូន្មាន)
  • កីឡា ល្បែងកំសាន្ត ច្បាប់ ។

+ សង្គមធម៌ក្លាយមកពីពាក្យ ៖

  • សង្គម = ការជួបជុំគ្នា , ការប្រជុំគ្នា , ការរាប់រកគ្នា ។
  • ធម៌ = សភាវៈដែលទ្រទ្រង់សត្វលោក ។
  • សង្គមធម៌ = គឺធម៌ទាំងឡាយណាដែលជាធាតុ វិធីសំរាប់រៀបចំសង្គមកមនុស្សអោយមានសភាពរីកចំរើនលូតលាស់ បានសេចក្តីថា រៀបចំសង្គមមនុស្សអោយរស់នៅបានស្រួល ប្រកបដោយគ្រឿងសំភារៈគ្រប់គ្រាន់ និងមានលក្ខណៈប្រសើរថែមទៀត ។

មែកធាងនៃសង្គមធម៌មាន ៖

ក. គ្រឿងសង្គមមាន ៖

  • ប្រដាប់រស់នៅ (លំនៅ ចំនីអាហារ សំលៀកបំពាក់)
  • ប្រដាប់តិចនិច (ម៉ាស៊ីន សំនង់ បង្កើតផល ធ្វើដំនើរ..)
  • មុខរបរ (វិជ្ជាជីវៈ) ។

ខ. របបសង្គមមាន ៖

  • សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម)
  • សេដ្ឋកិច្ច (សន្តិសុខ សុខភាព ការងារ)
  • នយោបាយក្នុងប្រទេស (របៀប របប ច្បាប់គ្រប់គ្រង ច្បាប់រដ្ឋ)
  • នយោបាយក្រៅប្រទេស (ទំនាក់ទំនងទូត សង្រ្គាម) ។

គ. ទំរង់សង្គមមាន ៖

  • ស្នូលសង្គម (គ្រួសារ)
  • វណ្ណៈសង្គមក (វណ្ណៈជាតិកំណើត វណ្ណៈការងារ វណ្ណៈចំនេះវិជ្ជា)
  • អង្គការសង្គម (ស្ថាប័នផ្សេងៗ ៖ ស្ថាប័ននយោបាយស្ថាប័នវប្បធម៌ ...) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login