ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន ៖
- តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។
- ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។
- មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។
- ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។
- អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។
វិធានការទប់ស្កាត់វប្បធម៌បរទេសមាន ៖
- បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទៅដល់យុវជនតាមសាលារៀន ទីសាធារណៈ និងទប់ស្កាត់ វប្បធម៌ឥតប្រយោជន៍។
- បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម និងរួបរួម លើកតម្កើង សិល្បៈវប្បធម៌ជាតិ។
- ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត និងអប់រំ សីលធម៌ ក្នុងការរស់នៅ ឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។
- អប់រំសីលធម៌ទាំងប្រាំ (ខ្លួនឯង គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។
- អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់ ដល់យុវជន ព្រមទាំងទំនួលខុសត្រូវ គឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។
- អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិ ព្រមគ្នាជាមួយការទប់ស្កាត់ ការវាយបកលើ វប្បធម៌បរទេសមិនល្អ។