Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើច្បាប់ស្តីពីផ្លូវថ្នល់ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា ? ព្រឹទ្ធសភានៅថ្ងៃខែឆ្នាំណា ? និងត្រូវប្រមុខរដ្ឋស្តីទីប្រកាសជាច្បាប់នៅថ្ងៃខែឆ្នាំណា ?

២. តើច្បាប់ស្តីពីផ្លូវថ្នល់មានគោលដៅយ៉ាងដូចម្តេចខ្លះ ?

៣. ចូរនិយាយអំពីសមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់ ។

៤. តើផ្លូវថ្នល់នៅប្រទេសកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានប្រភេទ​ ?

៥. តើការដាក់ឈ្មោះផ្លូវ ឬការដាក់លេខផ្លូវត្រូវកំណត់យ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. ច្បាប់ស្តីពីផ្លូវថ្នល់ ៖

  • រដ្ឋសភា អនុម័តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល ។
  • ព្រឹទ្ធសភា អនុម័តកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ ។
  • ប្រមុខរដ្ឋស្តីទី ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ។

២. ច្បាប់ស្តីពីផ្លូវថ្នល់មានគោលដៅដូចតទៅ ៖

  • ការពារទ្រព្យសម្បត្តិសាធារណៈ ការពារនិងលើកកម្ពស់គុណភាពផ្លូវថ្នល់ រក្សាសណ្តាប់ធ្នាប់សម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនតាមផ្លូវគោក ។
  • កំណត់គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍសម្រាប់សាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងកំណត់វិធាននិងបទប្បបញ្ញត្តិបច្ចេកទេស ។
  • ជំរុញនិងលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមក្នុងការសាងសង់ ការជួសជុល ការថែទាំ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
  • ជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មជាតិ តំបន់ អនុតំបន់ និងអន្តរជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
  • លើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវបច្ចេកទេសនិងការផ្ទេរបច្ចេកវិជ្ជាថ្មីៗដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

៣. សមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់រួមមាន ៖

  • ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខែត្រ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ។
  • ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទនិងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ។
  • រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នងុខែត្រ ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងថវិកាដែលបានកៀរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀត តាមការផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្លូវផ្សេងទៀតក្រោយពីមានការសម្រេចឯកភាព ពីរាជរដ្ឋាភិបាល ។

៤. ផ្លូវថ្នល់នៅប្រទេសកម្ពុជាត្រូវបានបែងចែកដូចជា ៖

  • ផ្លូវល្បឿនលឿន
  • ផ្លូវជាតិ
  • ផ្លូវខែត្រ
  • ផ្លូវជនបទ
  • ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខែត្រ
  • ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល ។

៥. ការដាក់ឈ្មោះផ្លូវ ឬការដាក់លេខផ្លូវត្រូវកំណត់យ៉ាងដូចតទៅ ៖

  • ឈ្មោះផ្លូវអាចដាក់ជាឈ្មោះវីរបុរស ឥស្សរជន សប្បុរជន ឈ្មោះពីប្រវត្ថិសាស្រ្ត ឈ្មោះតាមភូមិសាស្រ្តធម្មជាតិ ឈ្មោះតាមវប្បធម៌ ឈ្មោះពីបរមបុរាណ ឈ្មោះតាមទម្លាប់
  • លេខផ្លូវត្រូវដាក់តាមវិធីសាស្រ្តមួយ ដែលអាចកំណត់ច្បាស់លាស់នូវទីតាំងផ្លូវ ប្រភេទផ្លូវ និងអាទិភាពផ្លូវ
  • ឈ្មោះផ្លូវឬលេខផ្លូវដែលតភ្ជាប់ទៅនឹងផ្លូវអន្តរជាតិ ត្រូវដាក់តាមការសម្រេចពីរាជរដ្ឋាភិបាល ។ ផ្លូវដែលតភ្ជាប់ទៅនិងផ្លូវអន្តរជាតិត្រូវដាក់ទាំងឈ្មោះ ទាំងលេខផ្លូវក្នុងប្រទេសនិងទាំងឈ្មោះ ទាំងលេខផ្លូវអន្តរជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login