Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាជំងឺកាមរោគ ? ចូរផ្តល់ឧទាហរណ៍ ។

២. អ្វីទៅហៅថាជំងឺមិនឆ្លង ? ចូររៀបរាប់ជំងឺមិនឆ្លងខ្លះៗដែលយើងបានស្គាល់ ។

៣. តើជំងឺមហារីកជាអ្វី ? ហេតុអ្វីបានជាមានជំងឺនេះ ?

៤. តើជំងឺទឹកនោមផ្អែមបណ្តាលមកពីអ្វីខ្លះ ?

៥. អ្វីទៅហៅថាជំងឺបេះដូង ? ដើម្បីកុំឱ្យជំងឺបេះដូងនិងសរសៃរឹតតែធ្ងន់ធ្ងរថែមទៀត តើយើងត្រូវចៀសវាងទម្លាប់អ្វីខ្លះ ?

ចម្លើយ

១. ដែលហៅថាជំងឺកាមរោគ គឺជាជំងឺមួយបែបដែលភាគច្រើនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមកភេទជាមួយដៃគូមានជំងឺកាមរោគ ដោយមិនបានប្រើ​ប្រាស់មធ្យោបាយបង្ការ ។ ប្រភេទជំងឺកាមរោគដែលគេតែងតែជួបប្រទះរួមមាន ៖

  • ជំងឺប្រមេះទឹកបាយ
  • ជំងឺប្រមេះទឹកថ្លា
  • ជំងឺសង់មូ
  • ជំងឺស្វាយ
  • ជំងឺសិរមាន់ ។

២. ជំងឺមិនឆ្លង គឺជាជំងឺដែលមិនបង្កដោយមេរោគហើយជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ ។ ជំងឺមិនឆ្លងរួមមាន ៖

  • ជំងឺបេះដូង
  • ជំងឺសរសៃឈាម
  • ជំងឺលើសឈាម
  • ជំងឺមហារីក
  • ជំងឺទឹកនោមផ្អែម
  • ជំងឺធាត់
  • ជំងឺទល់លាមក
  • ជំងឺកង្វះអាហារ ។

៣. ជំងឺមហារីកគឺជាដែលបណ្តាលមកពីការលូតលាស់ខុសធម្មតានៃកោសិកាណាមួយហើយបង្កើតបានជាសំណុំកោសិកាហៅថាដុំ ដុំនេះគឺជាមហារីក ។ បានជាមានជំងឹនេះពីព្រោះកាំរស្មីអ៊ិច និងកាកសំណល់គីមីក្នុងបរិស្ថាន ។ ម៉្យាងវិញទៀតការជក់បារីក៏ជាមូលហតុបណ្តាលឱ្យកើតមានជំងឺមហារីកសួតផងដែរ ។

៤. ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលបរិមាគ្លុយកូសក្នុងឈាមលើស ហើយត្រូវបញ្ចេញចោលតាមទឹកនោម ។ ជំងឺនេះបណ្តាលមកពី លំពែងបញ្ចេញអរម៉ូនអាំស៊ុយលីន មិនគ្រប់គ្រាន់ ។

៥. ជំងឺបេះដូង គឺជាជំងឺមួយដែលច្រើនកើតមានចំពោះមនុស្សចាស់ ហើយគេច្រើននិយាយជាទូទៅដោយភ្ជាប់ជាមួយបញ្ហានៃបេះដូងនិងសរសៃឈាម ។ ជំងឺនេះកើតឡើងដោយសារបញ្ហាជាច្រើនរួមមានសម្ពាធឈាមឡើងខ្ពស់ ការបាត់បង់ភាពយឺតរបស់សរសៃអាកទែនិងការគាំងបេះដូងដើម ។ ដើម្បីកុំឱ្យជំងឺបេះដូងនិងសរសៃឈាម រឹតតែធ្ងន់ធ្ងរថែមទៀត យើងត្រូវចៀសវាង ៖

  • ការជក់បារី
  • ការប្រើប្រាស់គ្រឿងញៀន
  • ការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ​
  • តមអាហារមួយចំនួនដែលមានជាតិសូដ្យូម និងខ្លាញ់
  • នៅកន្លែងដែលមានអុកស៊ីតសែនទាប
  • លេងយប់ជ្រៅពេក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login