Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរនិយាយពីជំហានដំបូងនៃការសង្រ្គោះទារក ។

២. តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានការហែកមាត់ស្បូននិងទ្វារមាសផ្នែកខាងលើ ?

៣. ដូចម្តេចដែលហៅថាកាតាលីករ ? ក្លូម៉េរុល ? នុយក្លេអូភីឡាម៉ង់ ? នុយក្លេអូសូម ? នុយក្លេអូល ? ប្លាស្មូលីស ? បង្ហួរនាម ?

៤. តើអង់ស៊ីមមានចំណែកថ្នាក់ប៉ុន្មានក្រុមធំៗ ?

៥. ចូរពិពណ៌នាអំពីលក្ខណៈរបស់អង់ស៊ីម ។

ចម្លើយ​

១. ជំហានដំបូងនៃការសង្រ្គោះទារកគឺ ៖

  • ផ្តល់កម្តៅ
  • សម្អាតស្លេស្មពីមាត់និងច្រមុះ
  • ជូតសម្ងួតទារកនិងរៀបចំស្ថានភាពហើយហិត
  • រំញោចទារកបើចាំបាច់ ។

២. កត្តាដែលបណ្តាលឱ្យមានការហែកមាត់ស្បូននិងទ្វារមាសផ្នែកខាងលើគឺ ៖

  • សម្រាលអូសបន្លាយ/ឧបសគ្គ
  • សម្រាលដោយប្រើដង្កៀប/បូម​
  • សម្រាលដោយប្រញាប់ប្រញាល់ដោយឯកឯងឬដោយការភ្ញោចអុកស៊ីតូស៊ីន
  • មាត់ស្បូនមិនធម្មតា/មិនក្រក្រតី ។

៣. ពន្យល់ ៖

  • កាតាលីករ ៖ គឺជាសមាសធាតុដែលបង្កើនល្បឿនប្រតិកម្ម ។
  • ក្លូម៉េរុល ៖ គឺជាបណ្តូំសសៃប្តូរ រុំព័ទ្ធដោយកន្សោមបូម៉ាន់ របស់ណេប្រុង ។ នៅទីនោះទឹកនិងមូលេគុលរលាយតូចៗច្រោះចេញពីឈាមចូលក្នុងកន្សោមបូម៉ាន់ ។
  • នុយក្លេអូភីឡាម៉ង់ ៖ គឺជាភីឡាម៉ង់នៃក្រម៉ូទីនបង្កឡើងដោយម៉ូលេគុលADN ដែលរុំព័ទ្ធលើអ៊ីស្តូន ។
  • នុយក្លេអូសូម គឺជាទម្រង់បង្កដោយបណ្តុំម៉ូលេគុលប្រូតេអ៊ីនដែលរុំព័ទ្ធដោយ AND
  • នុយក្លេអូល គឺជាធាតុកោសិកានៅក្នុងណ្វៃយ៉ូ ។ វាផ្សំឡើងដោយARN ជាច្រើន ។
  • ប្លាស្មូលីស គឺជាបាតុភូតអូស្មូលដែលធ្វើឱ្យកោសិការុក្ខជាតិរួមតូចដោយការបាត់បង់ទឹក ។
  • បង្ហូរនោម គឺជាបំពង់ដឹកនាំទឹកនោមចេញពីប្លោកទៅកាន់ទ្វារនោម ។ ចំពោះបុរសបំពង់នេះក៏មាននាទីដឹកនាំស្ពែម៉ាតូសូអ៊ីតផងដែរ ។

៣. អង់ស៊ីមមានចំណែកថ្នាក់អង់ស៊ីមជា៦ក្រុមធំៗគឺ ៖​

  • អុកស៊ីដូរេដុតាស គឺជាអង់ស៊ីម ដែលចូលរួមក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម (ប្រតិកម្មរេដុ) ។ ថ្នាក់រងរបស់ក្រុមនេះមាន ៖
  • ដេអ៊ីដ្រូសែនណាស
  • អុកស៊ីដាស
  • អុកស៊ីសែនណាស
  • ពែអុកស៊ីតដាស
  • រេដុចតាស
  • អ៊ីដ្រុកស៊ីឡាស ។
  • ត្រង់ស្វ៊ែរ៉ាស គឺជាអង់ស៊ីម ដែលចូលរួមក្នុងប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូលេគុល ពីបណ្តុំមួយទៅបណ្តុំមួយទៀតដូចជាបណ្តុំអាមីន បណ្តុំកាបុកស៊ីល មេទីល ផូស្វរីល ។
  • អ៊ីដ្រូឡាស គឺជាអង់ស៊ីម ដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមីដោយការភ្ជាប់អ៊ីយ៉ុងH- និង អ៊ីយ៉ុងH+ ដែលបានមកពីម៉ូលេគុលទឹក (ប្រតិកម្មអ៊ីដ្រូលីស) ។ អ៊ីដ្រូលាសរួមមានកាបូអ៊ីដ្រាស (អាមីឡាស សែលុយឡាស) ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្វាតាស និងប៉ិបទីដាស ។
  • លីយ៉ាស គឺជាអង់ស៊ីមឌេលបំបែកទឹក កាបូនឌីអុកស៊ីស និងអាម៉ូញ៉ាក់ ក្នុងនោះរួមមាន ដេអ៊ីដ្រាតាស ឌែមីណាលីយ៉ាស ។
  • អ៊ីសូមេរ៉ាស គឺជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុល ដើម្បីរៀបចំម៉ូលេគុលជាថ្មីឡើងវិញ ។
  • លីហ្កាស គឺជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្រ្តាបពីរ ។ ថាមពលដែលផ្តល់ដល់ប្រតិកម្មនេះបានមកពីអ៊ីដ្រូលីសនៃATP ។ លីហ្កាសរួមមានសាំងតេតាស កាបុកស៊ីឡាស ។

៥. ពិពណ៌នាអំពីលក្ខណៈរបស់អង់ស៊ីម ៖

  • ជាប្រូតេអ៊ីនដេលមានសកម្មភាពខ្លាំង
  • បង្កើនល្បឿនប្រតិកម្មគីមី
  • ជាប្រូតេអ៊ីនយថាប្រភេទនៃអំពើរបស់វា
  • គ្រប់ប្រតិកម្មគីមីក្នុងសារពាង្គកាយ ទាមទារអង់ស៊ីមយថាប្រភេទ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login