ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជាមានអក្សរកាត់ជាភាសាអង់គ្លេសថាយ៉ាងដូចម្តេច ?
២. ប្រព័ន្ធផលិតកម្មនិងចែកចាយរ៉ាប់រងដោយសហគ្រាសសេរីដោយមានការប្រកួតប្រជែងគ្នាគេហៅថាអ្វី ?
៣. នៅឆ្នាំ១៩៨១ ប្រធានាធិបតីរីគេនបានអនុវត្តនយោបាយម៉ឹងមាត់ប្រឆាំងនិងប្រទេសដែលហៅថា “ចក្រភពនៃអំពើអាក្រក់” តើនោះជាប្រទេសណា ?
៤. នៅឆ្នាំ១៩៨៣ តើសហរដ្ឋអាមេរិកប្រកាសសង្រ្គាមផ្កាយជាមួយប្រទេសណា ?
៥. ដូចម្តេចដែលហៅថាបរាសិតភាព ?
ចម្លើយ
១. មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជាមានអក្សរកាត់ជាភាសាអង់គ្លេសថា CMAC ។
២. ប្រព័ន្ធផលិតកម្មនិងចែកចាយរ៉ាប់រងដោយសហគ្រាសសេរីដោយមានការប្រកួតប្រជែងគ្នាគេហៅថាសេដ្ឋកិច្ចទីផ្សារសេរី ។
៣. នៅឆ្នាំ១៩៨១ ប្រធានាធិបតីរីគេនបានអនុវត្តនយោបាយម៉ឹងមាត់ប្រឆាំងនិងប្រទេសដែលហៅថា “ចក្រភពនៃអំពើអាក្រក់”សហភាពសូវៀត ។
៤. នៅឆ្នាំ១៩៨៣ សហរដ្ឋអាមេរិកប្រកាសសង្រ្គាមផ្កាយជាមួយប្រទេសសហភាពសូវៀត ។
៥. បរាសិតភាព គឺជាទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយ រស់នៅក្នុងឬលើសារពាង្គកាយធ្មួល ហើយទទួលបានផលប្រយោជន៍ពីធ្មួល ។