Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាយេនឌ័រ ? សមភាពយេនឌ័រ ? សមធម៌យេនឌ័រ ?

២. ដូចម្តេចដែលហៅថាអង់ស៊ីម ? មីតូស ? សែន ? ស៊ីកូត ? ស្បូន ? ក្រូម៉ូសូម ? ប្រូតេអ៊ីន ? តេស្តូស្តេរ៉ូន ?

៣. តើសញ្ញាអ្វីខ្លះដែលបង្ហាញថាមានការពុលAtropine ?

៤. អ្វីទៅដែលហៅថាអង់ទីប៊ីយ៉ូទិក ?

៥. តើអង់ទីប៊ីយ៉ូទិកដែលមានBeta-lactam ring/ noyak beta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វាគឺអ្វីខ្លះ ?

ចម្លើយ

១. យេនឌ័រ គឺសំដៅដល់តួនាទី ឥរិយាបថ និងគុណតម្លៃនានា ដែលវប្បធម៌និងសង្គមដាក់កំណត់ឱ្យបរុសនិងស្រ្តីអនុវត្តដោយឡែកពីគ្នា ។ តួនាទី ឥរិយាបថ និងគុណតម្លៃទាំងនេះកំណត់នូវអាកប្បកិរិ់យា និងទំនាក់ទំនង រវាងបរុសនិងស្រ្តី ។

សមភាពយេនឌ័រ គឺជាភាពគ្មានការរើសអើងដោយយកភេទរបស់បុគ្គលមកធ្វើជាមូលដ្ឋាន្ នៅក្នុងការបែងចែកធនធានឬផលប្រយោជន៍ឬមួយនៅក្នុងការទទួលបានសេវានានា ។

សមធម៌យេនឌ័រ គឺជាមានសារៈសំខាន់ណាស់នៅក្នុងនៅក្នុងសង្គមកម្ពុជា ដោយហេតុនេះទើបរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ស្រ្តីឱ្យបានចូលបម្រើការងារ នៅក្នុងគ្រប់វិស័យជំនាញទាំងផ្នែកសាធារណៈនិងផ្នែកឯកជន ។ ដោយបញ្រ្ជាបទ្រឹស្តីយេនឌ័រចូលមកប្រទេសកម្ពុជាបានជាង២ឆ្នាំហើយ នេះគឺចង់ឱ្យមានសមភាពរវាងបរុសនិងស្រ្តី ក្នុងគោលដៅលុបបំបាត់ការរើសអើងប្រឆាំងស្រ្តីនិងការកេងប្រវ័ព្ចាពីស្រ្តីរហូតដល់មានការចេញជារូបរាងនារីរតនៈជាតិនិងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម ។

២. ពន្យល់ពាក្យ ៖

  • អង់ស៊ីម គឺជាប្រភេទប្រូតេអ៊ីនដែលផលិតឡើងដោយកោសិកា ។ វាមានមុខងារជាកាតាលីករគីមី ជីវៈដែលជំរុញល្បឿនប្រតិកម្មគីមី ។
  • មីតូស គឺជាប្រភេទមួយនៃចំណែកណ្វៃយ៉ូដោយណ្វៃយ៉ូមេមួយចែកបានណ្វៃយ៉ូកូនពីរដែលមានចំនួននិងរូបរាងក្រូម៉ូសូមដូចទៅនឹងណ្វៃយ៉ូមេ ។
  • សែនគឺជាអង្កត់អា.ដេ.អិន ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម ។ វាមានផ្ទុកព័ត៍មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់ ។
  • ស៊ីកូត គឺជាកោសិកាមួយដែលបានមកពីការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោល ។
  • ស្បូន គឺជាសរីរាង្គស្ថិតនៅចន្លោះប្រមោយផាឡូប (ដៃស្បូន) និងផ្លូវភេទដែលជាកន្លែងលូតលាស់នៃគត៌ ។
  • ក្រូម៉សូម គឺជាទម្រង់ឆ្មារៗដូចជាសរសៃអំបោះដែលកើតពីអា.ដេ.អិន និងប្រូតេអ៊ីនហើយផ្ទុកព័ត៍មានសេនេទិច ។
  • ប្រូតេអ៊ីន គឺជាសារធាតុសរីរាង្គបង្កឡើងដោយសេនេច្រើនដែលភ្ជាប់គ្នាដោយចំណងប៉ិបទីត ។ វាជាសម្ព័ន្ធកូវ៉ាឡង់ ។
  • តេស្តូស្តេរ៉ូន គឺជាអរម៉ូនភេទដែលផលិតដោយពងស្វាស សម្រាប់ជំរុញអភិវឌ្ឍលក្ខណៈភេទបន្ទាប់និងឱ្យមានបំលែងឯកទេសកោសិកាបន្តពូជ ។

៣. សញ្ញាដែលបង្ហាញថាមានការពុល Atropine ៖

  • រីកកូនក្រមុំភ្នែក ខ្សោយកូនក្រមុំភ្នែក
  • ញ័រនិងរវើរវាយ
  • កម្តៅខ្លួនឡើងខ្លាំង
  • ស្ងួតមាត់ ស្បែកក្តៅ និងឡើងក្រហម ។​

៤. ដែលហៅថាអង់ទីប៊ីយ៉ូទិក គឺជាសារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួននិងសារធាតុសំយោគ ស្រដៀងនឹងដែលសម្លាប់ឬរារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ ។

៥. អង់ទីប៊ីយ៉ូទិកដែលមានBeta-lactam ring/ noyak beta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វាគឺ ៖

  • Penicillins
  • Cephalosporins
  • Carbapenems
  • Monobactams ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login