Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. គេពោលថា”បីក្នុងខ្លួន បួនក្នុងសាច់ មួយសម្រេច ពីរពិចារណា” តើមានអត្ថន័យយ៉ាងដូចម្តេច ?

២.​ តើពុទ្ធសម័យពុទ្ធកាលមានអ្វីខ្លះ ? ចូរផ្សារភ្ជាប់ជាមួយជាការអប់រំ ។

៣. តើអក្សរខ្មែរមានដើមកំណើតពីអក្សរណាដែរ ?

៤. ចូរអ្នកធ្វើការប្រៀបធៀបប្រព័ន្ធសញ្ញាតិសេសនៃភាសា និងប្រព័ន្ធសញ្ញា ។

៥. តើអ្នកយល់យ៉ាងណាដែរចំពោះសំណេរពាក្យ “សំលេង សម្លេង និងសំឡេង” ។

ចម្លើយ

១. គេពោលថា”បីក្នុងខ្លួន បួនក្នុងសាច់ មួយសម្រេច ពីរពិចារណា”មានន័យ ៖

  • បីក្នុងខ្លួន ៖ សំដៅដល់ជំនឿរបស់មនុស្សខ្មែរ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬព្រះវិស្ណុ ព្រះសិវៈ ព្រះព្រហ្ម ។
  • បួនក្នុងសាច់ ៖ សំដៅដល់អង្គធាតុ របស់មនុស្សដែលមានក្នុងខ្លួនគឺធាតុ​ទឹកធាតុ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ចិត្ត ចេតសិក រូបិព្វាន្ត ។
  • មួយសម្រេច ៖ សំដៅទៅលើចិត្តមុតមាំប្រព្រឹត្តអ្វីៗ(ចិត្តធំ ជាង អ្វីៗទាំងអស់) ។
  • ពីរពិរចាណា សំដៅលើមនោរបស់យើង ដែលប្រុងនឹងធ្វើបុណ្យឬបាបល្អអាក្រក់ ។

២. ពុទ្ធសម័យពុទ្ធកាលរួមមាន អាយុ វណ្ណៈ សុខៈ ពលៈ ។

  • អាយុ ៖ សូមឱ្យមានអាយុយឺនយូរអាយុវែងចម្រើនវ័យ ដើម្បីឱ្យមានអាយុវែង ត្រូវរក្សាសុខភាព ប្រុងប្រយត្នក្នុងពេលធ្វើ ដំណើរមិនបង្ករទំនាស់ជាមួយអ្នកដទៃ រក្សាញាតិផៅសន្តាន ។
  • វណ្ណៈ សូមឱ្យមានពណ៌សម្បុរកាយល្អ ភ្លឺថ្លាបរិបូរណ៌ ដើម្បីឱ្យមានសម្បុរកាយល្អ ត្រូវមានអនាម័យខ្លួនប្រាណថែរក្សាសុខភាព ធ្វើជម្រើសចំណីអាហារ (អាហារដែលគួរបរិភោគ) ។
  • សុខៈសូមឱ្យមានសេចក្តីសុខសាន្តត្រាណ សុខសប្បាយជាលាដើម្បីឱ្យមានសេចក្តីសុខ ត្រូវមានសីលធម៌រស់នៅល្អមិនបង្កជម្លោះមិនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវមានសាមគ្គី(សាមគ្គីសមគ្គានំ) ទាំងអស់គ្នាលះបង់ លោភៈ ទោសៈ មោហៈ ។
  • ពលៈ សូមឱ្យមានកម្លាំងមាំមួន ខ្លាំងក្លាអស្ចារ្យ ដើម្បីឱ្យមានកម្លាំងមាំមួនត្រូវមានសុខភាពល្អ បរិភោគ និងសម្រាកឱ្យទាន់ពេលវេលាមិនធ្វើការ ហួសកម្លាំង ហួសសមត្ថភាព ។

៣. អក្សរខ្មែរមានដើមកំណើតពី ៖

នៅសម័យនគរភ្នំ (ហ្វូណន) គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ ក្នុងភូមិញ៉ាត្រាង (យួនខាងត្បូង) ដែលគេចាត់ទុកថាជាសិលាចារឹកខ្មែរដំបូងគេបង្អស់ ប៉ុន្តែសេចក្តីក្នុងសិលាចារឹកនេះជាភាសាសំស្រឹ្កត ។ តាមការសិក្សាប្រៀបធៀបអក្សរខ្មែរបុរាណនេះ ទៅនឹងអក្សរឥណ្ឌាប៉ែកខាងត្បូង គេបានដឹងថាមានទ្រង់ទ្រាយដូចគ្នា ។ ម៉្យាងវិញទៀតគេបានរកឃើញនៅអូរកែវ(កំពង់ផែរបស់ខ្មែរនៅមាត់សមុទ្ទកម្ពុជាក្រោម) នូវប្រាក់កាក់របស់ឥណ្ឌាដែលនៅលើនោះគេចារអក្សរព្រាហ្មី មានទ្រង់ ទ្រាយដូចអក្សរខ្មែរបុរាណដែរ ។ ស្របតាមសម័យនោះខ្មែរ និងឥណ្ឌាមានទំនាក់ទំនងគ្នាញឹកញាប់ផងគេក៏សន្និដ្ឋានថាខ្មែរបានខ្ចីយកតួអក្សរឥណ្ឌាព្រាហ្មីមកប្រើ ។

៤. ការប្រៀបធៀបប្រព័ន្ធសញ្ញាតិសេសនៃភាសា និងប្រព័ន្ធសញ្ញា ៖

ក. ភាសាជាប្រព័ន្ធសញ្ញាពិសេស

  • មានលក្ខណៈលាយចម្រុះ
  • ជាប្រភពដើម
  • ជាបាតុភូតផ្ទៃក្នុងរបស់មនុស្ស
  • មានលក្ខណៈតិចជាង មួយឬច្រើនជាងមួយ (ពាក្យមួយមានន័យច្រើន)
  • លក្ខណៈធម្មជាតិច្បាប់លាស់
  • លក្ខណៈយូរអង្វែង (ភាសាឡាតាំង) ។
  • ខ. ប្រព័ន្ធសញ្ញា
  • ជាប្រព័ន្ធនៃធាតុសញ្ញា
  • ជាកំលាយ
  • ជាបាតុភូតខាងក្រៅ
  • មានលក្ខណៈមួយទល់នឹងមួយ
  • លក្ខណៈថតសំឡេង ឬបកស្រាយគំនិតផ្លាស់ប្តូរភ្លាម ឬយូរបន្តិច ។

៥. ចំពោះសំណេរពាក្យ “សំលេង សម្លេង និងសំឡេង” គឺមានសំណេរបីបែប ៖

ក. សំលេង

ប្រសិនបើយើងសសរសេរ “សំលេង” គេអាចច្រឡំថាជាពាក្យកម្លាយពីឫស លេង តាមរយៈផ្នត់ដើម (សំ) ដែលមានការកត់ត្រាសូរ(អម) ឬអាចច្រឡំនឹងឃ្លា សំលេង ដែលសំ ជាប្រធាននៃកិរិយាសព្ទ លេង ។

ខ. សម្លេង

តែបើយើងសរសេរ “សម្លេង” បែបនេះវិញនោះគេអាចច្រឡំថា វាជាពាក្យកម្លាយមកពីពាក្យឫស “ស្នេង” តាមរយៈផ្នត់ជែក ។ តាមកពិតពាក្យ “សំលេងនិងសម្នេង” ជាពាក្យមិនត្រឹមត្រូវទេ ។

គ. សំឡេង យើងត្រូវសរសេរ “សំឡេង” វិញទើបត្រឹមត្រូវតាមការប្រកបសូររបស់ខ្មែរ ។ ម៉្យាងទៀតវាមិនមែនជាពាក្យដែលបានមកពីពាក្យឫស លេងឬស្នេងនោះទេ ។ ឯពាក្យ សំឡេងមានការកត់ត្រាក្នុងវចនានុក្រមរបស់ពុទ្ធសាសនបណ្ឌិត្យ រួចទៅហើយ ។ បើយើងប្រកាន់ខ្ជាប់លើគោលការណ៍ប្រកបដូរតាមបែបខ្មែរនោះយើងអាចសម្រួលដល់ការសរសេរនិងការចង់ចាំអក្ខរាវិរុទ្ធខ្មែរ ឱ្យមានលក្ខណៈតាមក្បួនខ្នាតមួយច្បាស់លាស់ ហើយគេអាចចៀសវាងកំហុសអក្ខរាវិរុទ្ធបានយ៉ាងងាយស្រួលទៀតផង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login