Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2018-07-06 16:37

កំណើនផលផ្ទះកញ្ចក់ផ្តល់ផលវិបាកដល់បរិស្ថាន និងសង្គមដូចជា

កំណើននីវ៉ូទឹកសមុទ្រ

  1. ការរលាយទឹកកកនៅតំបន់ប៉ូលទាំងពីរ និងទឹកកកតាមតំបន់ភ្នំខ្លះ ធ្វើឲ្យកើតមានកំណើននីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យកោះ និងភូមិភាគទាបៗមួយចំនួនត្រូវប្រឈមមុខ នឹងការលិចបាត់ទៅវិញ គឺត្រូវគ្របដណ្តប់ដោយទឹកសមុទ្រ។

ii.       កំណើនកម្តៅផែនដី បង្កឲ្យមានបម្រែបម្រួលនៅក្នុងចរន្តទឹកសមុទ្រ និងកើតមានបាតុភូតអែលនីណូ។

ផលប៉ះពាល់លើធាតុអាកាស

  1. ធ្វើឲ្យរដូវមិនទៀងទាត់
  2.  ធ្វើឲ្យអាកាសធាតុប្រែប្រួល
  3. កំណើនកម្តៅ (រដូវក្ដៅកាន់តែវែង ឯរដូវត្រជាក់កាន់តែខ្លី)។
  4.  តំបន់មួយចំនួន មានភ្លៀងធ្លាក់ច្រើនក្លាយជាជំនន់ឯតំបន់មួយចំនួនទៀតមានភ្លៀងធ្លាក់តិច ឬគ្មានភ្លៀងធ្លាក់ក្លាយជាតំបន់រាំងស្ងួត។

ឥទ្ធិពលលើវិស័យកសិកម្ម

i.កំណើនសីតុណ្ហភាណ និងបម្រែបម្រូលរបបទឹកភ្លៀងអាចនឹងធ្វើឲ្យផលិតកម្មស្រូវត្រូវថយចុះ។

ii.តម្រូវការទឹកសម្រាប់ការស្រោចស្រព ហួសកម្រឹតផ្គត់ផ្គង់ (តំបន់រាំងស្ងួត)។

iii.កំណើនសីតុណ្ហភាណ ដែលអាចកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ។

iv.កំណើនទឹកភ្លៀង ដែលនាំឲ្យមានសំនឹក និងចំរោះដី​ ជាហេតុនាំឲ្យ​បាត់បង់ដីជីជាតិ សម្រាប់ផលិតកម្មស្រូវ។

ឥទ្ធិពលដល់សុខភាពមនុស្ស និងសង្គម

  1. កំណើនភាពតឹងតែងនាំអារម្មណ៍ដោយសារកម្មៅ
  2. កំណើតជំងឺប្រដាប់ដង្ហើម និងជំងឺឆ្លងតាមខ្យល់
  3. បណ្ដាលជំងឺតំបន់ត្រូពិចមានដូចជា គ្រុនចាញ់ និងគ្រុនឈាមនិងកើនឡើងដោយសារ កំណើនជម្រកសម្រាប់មូស និងភ្នាក់ងារចម្លងរោគ
  4. ផលប៉ះពាល់ដោយសារបម្រែបម្រូលអាកាសធាតុ អាចនិងធ្វើឲ្យកម្រិតភាពក្រីក្រ និងគ្រោះទុរភិក្សលើពភពលោកកាន់តែធ្ងន់ធ្ងរថែមទៀត។ ប្រជាជនក្រីក្រនិងទទូលរងគ្រោះច្រើនជាងគេ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login