Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


     ឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញមានសេចក្តីថា ៖

                                                           ​​   សច្ចាប្រណិធាន

                                                                   ទូលព្រះបង្គំ

                                                                        យើងខ្ញុំ

                                                               ប្រធាន អនុប្រធាន

                                       ​​និងសមាជិករដ្ឋសភាពនៃព្រះរាជាណាចក្រកម្ពុជា

                                                                 សូមធ្វើសច្ចាប្រណិធាន

                                       នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ

                                                                និងទេវតារក្សាស្វេតច្ឆ័ត្រ

                                                                 ដូចតទៅ ៖

ក្នុងពេលប្រតិបត្តិតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្តកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់ គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងខ្លួនឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានប្តូរជាជីវិតដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ

  • ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
  • អធិបតេយ្យភាពជាតិពេញបរិបូរណ៍
  • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ដល់១៩៦៩ ។
  • ឯកភាពជាតិ ហើយមិនអនុញ្ញាតអោយមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login