Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ (ភាគ២)

៦.​ ដូចម្តេចហៅថាទីផ្សារចំរុះ ? មានអ្វីខ្លះ ?

៧. ដូចម្តេចហៅថាបន្ទុកហិរញ្ញវត្ថុ ? ចូរបកស្រាយ ?

៨.  ដូចម្តេចហៅថាការពិត ឬទស្សនៈ ?

៩.  តើអ្វីដែលគួរស៊ើប ?  

១០.  តើគុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេតគួរធ្វើអ្វីខ្លះ ? 

ចម្លើយ

៦.​ ទីផ្សារចំរុះ The Market Mix ជាទីផ្សារដែលមាន ផលិតផល ថ្លៃ ទីកន្លែង និងការលើកទឹកចិត្ត អាច

ជួយឲ្យក្រុមហ៊ុនធ្វើការវិភាគ និងជាវិធីសាស្រ្តបង្កើនការលក់ឥណទាន ។ សមាសភាគ៤ ជាគ្រឿងផ្សំនៅក្នុងទីផ្សារ ផលិតផល និងសេវាកម្ម ។

  • ផលិតផល Product ការផ្តល់ឥណទានជាផលិតផល មានលក្ខណៈស្មុគ្រស្មាញ ។ ក្នុងការផ្តល់កំចី

ផលិតផល ក្រុមហ៊ុនត្រូវវិភាគលើក្រុមអតិថិជនថាពួកគេត្រូវការអ្វី ដើម្បីកែច្នៃផលិតផលនោះទៅតាមតម្រូវការទីផ្សារ

ហើយផលិតផលនីមួយៗត្រូវជួបជាមួយអ្នកប្រកួតប្រជែងដែលមានសេវាល្អ ។ នៅពេលដែលក្រុមហ៊ុនរកឃើញ សេចក្តីត្រូវការរបស់អតិថិជន ហើយនោះក្រុមហ៊ុននឹងដំណើរការលើកទឹកចិត្តដើម្បីផ្តល់ឥណទាន ។

  • ថ្លៃ Price ថ្លៃរបស់កម្មវិធីឥណទាន និងថ្លៃរបស់ផលិតផល ត្រូវមានលក្ខណៈសមរម្យ ។ ការដាក់តំលៃ

ឥណទាន និងតំលៃទំនិញ ត្រូវគិតថាអតិថិជនមានប្រភពឥណទានជាច្រើន ដែលពួកគេអាចជំនួសបាន ។

  • ទីកន្លែង Place ពាក់ព័ន្ធទៅនឹងខ្សែរយៈដែលបានប្រើដើម្បីចែកចាយផលិតផល និងសេវាកម្ម​ ។

ក្រុមហ៊ុនអាចសាងសង់ការិយាល័យ សាខាជាច្រើនជុំវិញសមាគម ដើម្បីជំរុញឲ្យមានដំណើរការចេញចូលរបស់អតិថិជន ។ អ្នកបោះប័ណ្ណឥណតាននឹងសុំការអនុញ្ញាតិពីតំបន់ជាច្រើនដើម្បីពួកគេងាយស្រួលទទួលប័ណ្ណបាន ។ ដូច្នេះទីកន្លែងជាផ្នែកមួយរបស់ដំណើរការទីផ្សារសំលឹងមើលរក មធ្យោបាយដើម្បីជំរុញការចែកចាយទំនិញ និង សេវាកម្មឲ្យបានល្អ ។

  • ការលើកទឹកចិត្ត Promotion ជាកត្តាផ្សំ សំរាប់ផ្តល់ឲ្យអតិថិជន ឬជនណាដែលមានបំណងទិញ ឬប្រើ

កម្មវិធីឥណទានបានល្អ ។ សកម្មភាពនេះសំរាប់ជួយដល់ឧស្សាហកម្មទាំងឡាយណាដែលមានផលិតផល ទីកន្លែង ថ្លៃ ស្រដៀងគ្នា ឬមិនខុសគ្នាច្រើន ។

៧. បន្ទុកហិរញ្ញវត្ថុ Financial Charges ជាចំណាយបន្ថែម ឬបន្ទុកចំណាយរបស់អ្នក​​ទិញ ដែលបានប្រើឥណទានដើម្បីទិញ ឬសេវាកម្ម ឬខ្ចីមូលនិធិ ។ កំរៃនេះអាចគ្រប់គ្រងចំណាយលើអតិផរណា នៅពេលតំលៃដុល្លាកើន ឬថយចុះ នៅពេលអតិថិជនសងមួយលើកៗ​។

- ការយកមកធ្វើជាកម្មសិទ្ធវិញ Repossessions នៅក្រោមកិច្ចព្រមព្រៀងសងរំលោះ សិទ្ធយកប្រឡប់

គឺអ្នកលក់មានគោលបំណងបន្ថែមការ ការពារ បើសិនជាអតិថិជនមិនធ្វើតាមលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង ។  ដូច្នេះសិទ្ធ យកត្រឡប់ ជាលទ្ធភាពរបស់អ្នកលក់យកមកវិញ នូវទំនិញដែលបានផ្លត់ជាឥណទាន ដែលបានចុះកិច្ចព្រមព្រៀង ឥណទានបើសិនជាមានចំនួនសំណងមិនបានសង ។

- ប្រាក់បង្វិលមកវិញសំរាប់សំណង Rebates for Prepayment អតិថិជនតែងទទួលបានការអនុញ្ញាតិឲ្យ

សងនៅលើសមតុល្យមិនទាន់សងឲ្យអស់ដោយប្រើកាតព្វកិច្ចសងរំលោះទៅតាមពេលវេលាដោយគ្មានការផាកពិន័យ។ នៅពេលកិច្ចសន្យាសងរំលោះដើមបានសម្មតថា នៅពេលកំណត់គំរោងនៃពេលវេលា ចំនួនដែលអតិថិជនត្រូវ សងជាក់ ស្តែង​ នឹងខុសពីចំនួនសរុបដែលនៅសល់ត្រូវសងជាបន្តទៀតបើសិនការសងមានរយៈពេលឆាប់ ។​ ប្រាក់បង្វិលនេះ ជាផលត្រឡប់នៃផ្នែកមួយរបស់ការប្រាក់ដែលបានគណនា ហើយមានក្នុងកិច្ចព្រមព្រៀងសងរំលោះ បើសិនជាគេសង ក្នុងរយៈពេលឆាប់ ។ កិច្ចសន្យាសងរំលោះបច្ចុប្បន្នបានប្រើវិធីសាស្រ្តគណនាការប្រាក់ធម្មតា ដើម្បីគណនាចំណែកនៃ ការប្រាក់សំរាប់សំណងមួយលើកៗ ។​ តារាងសងរំលើជាបញ្ជីសំណងមួយ សំរាប់កំចីសង រំលោះដែលមានបង្ហាញអំពី ការប្រាក់ និងប្រាក់ដើមដែលត្រូវសង និងសមតុល្យដែលនៅសល់ត្រូវសងបន្តទៀត ។

- ការស៊ើបអង្កេតឥណទាន Credit Investigation ជាកត្តាសំខាន់ណាស់នៅក្នុងប្រតិបត្តិការឥណទានសងរំលោះ ។ គណនីឥណទានសងរំលោះ បានធ្វើឲ្យកំរិតលក់ជាមធ្យមខ្ពស់ និងមានរយៈពេលវែង ។ ម៉្យាងទៀតការ ស៊ើបអង្កេតនឹងអាចកំណត់អំពីកម្មសិទ្ធយកត្រឡប់ដែលម្ចាស់បំណុល មានសិទ្ធដើម្បីការពារចំណូលនៅក្នុងការលក់ ដោយសងរំលោះនៅពេលសំណងមិនសង ។

- លក្ខណៈសំខាន់ៗរបស់ឥណទានរាយវិល Important Features of Retail Revolving Credit បង្កលក្ខណៈឲ្យអតិថិជនដែលស្នើសុំបើកគណនីឥណទានវិលនេះ ត្រូវបានអ្នកផ្តល់កំណត់អំពីកំរិតឥណទាន ឬ Credit Line ឬដែនកំណត់ឥណទាន Credit Limit ដើម្បីបញ្ជាក់នូវចំនួនទឹកប្រាក់អតិបរមា និងពេលវេលាដែលអតិថិជនអាចប្រើបាន ។

- ការប្រែប្រួលនៅក្នុងការគណនាបន្ទុកហិរញ្ញវត្ថុ Variations in Computing Finance Charges មានហាងជាច្រើនបានប្រើវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុសំរាប់ឥណទានវិលខុសៗគ្នា ដូចជា វិធីសាស្រ្តការបើកគណនី ឥណទាន Previous Balance Method សមតុល្យប្រចាំថ្ងៃគឹតជាមធ្យម​​ Average Daily Balance Method និងវិធីសាស្រ្តកែតម្រូវសមតុល្យ Average Daily Balance Method ។

  • Previous Balance Method ជារូបមន្តគណនាបន្ទុកហិរញ្ញវត្ថុផ្នែកលើ សមតុល្យប្រចាំខែដំបូង
  • Previous Month’s Balance Method ដោយគ្មានដកសំណង ឬឥណទាន ក្នុងខែនោះទេ បើសិនចំនួនសងមិនគ្រប់ចំនួន
  • Average Daily Balance Method ជាវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុ យោងលើចំណុចនៅក្នុងខួប

វិក័យប័ត្រ នៅពេលអតិថិជនធ្វើសំណង ។

  • Adjusted Balance Method ជាវិធីសាស្រ្តគណនាផ្នែកលើបន្ទុកហិរញ្ញវត្ថុនៅ Previous Month’s

Ending Balance ដកសំណង ឬឥណទាន ។

- ផលប្រយោជន៍ និងគ្រោះថ្នាក់របស់ឥណទានវិល Benefit and Pitfalls of Revolving Credit ផែនការឥណទានវិលមិនធានាផលចំណូលខ្ពស់ដោយស្វ័យប្រវត្តិនោះទេ ។

ចំពោះអតិថិជន To The Customer អតិថិជនដែលជាអ្នកប្រើផែនការប័ណ្ណឥណទានវិល អាចទូទាត់

សងរយៈពេល៣០ថ្ងៃ ដូច្នេះគេអាចទិញដោយសេរីតាមចំនួនមួយដែលហាងបានកំណត់ ដោយគ្មានការកត់ត្រាឥណទាននៅពេលទិញមួយលើកៗ ដែលគេហៅថាការទិញរំលោះ ។ ការទិញត្រូវប្រឈមមុខនឹង ការដក់ពន្ធ និង ប្រភេទផ្សេងៗទៀត ដែលដកពីប្រាក់ខែ ។ ប្រការនេះសំរេចថា អត្រាដែលត្រូវចំណាយបង់លើការទិញជាឥណទាន ។

- ភាពចាំបាច់ការចែកចាយទ្រងទ្រាយធំនៅក្នុងសេដ្ឋកិច្ច

វិធីសាស្រ្តមួយចំនួនបានបង្កលក្ខណៈងាយស្រួលដល់សំណងនៅក្នុងតំណាក់កាលផលិតកម្ម និងចែកចាយ ឲ្យ មានប្រសិទ្ធិភាពក្នុងការចែកចាយទ្រង់ទ្រាយធំទៅក្នុងសេដ្ឋកិច្ច គឺទំនិញឥណទាន គឺមានភាពចាំបាច់សំរាប់ធ្វើឲ្យ

ប្រតិបត្តិការដំណើរការបានល្អនៅក្នុងសេដ្ឋកិច្ចរបស់យើង ដូចមានខាងក្រោម ៖

- Home Equity Loans ៖ ជាកំចីសងរំលោះដែរ ដែលធានាដោយ Equity ឬតំលៃសុទ្ធ Net Worth នៅក្នុង

អចលនទ្រព្យ បន្ទាប់ពីដកចេញសមតុល្យតំលៃទីផ្សារនិក្ខេបតី១ មិនទាន់សង ។ វាជាកំចីនិក្ខេបទី២ នៅក្នុងករណី​អចលនទ្រព្យតែមួយ បានប្រើសំរាប់ធានាកំចីទាំងពីរ ។

- កំចីសំរាប់និស្សិត (Student Loans) ៖ កំចីនេះផ្តល់ដើម្បីជួយទូទាត់ និងការចំណាយលើការសិក្សារ ។

ផែនការកំចីនេះបង្កើតច្រើនឆ្នាំមកហើយសំរាប់កម្មវិធីកំចីនិស្សិតសហព័ន្ធដើម្បីលើកទឹកចិត្តដល់និស្សិតជាន់ខ្ពស់ ។ សហព័ន្ធបានឧបត្ថម្ភដោយប្រើកម្មវិធីកំចីនេះហាក់ដូចជាការបណ្តាក់ទុនលើដើមទុនមនុស្សនាពេលអនាគត និងមានចេតនាជួយខាងស្ថាប័នអប់រំ ដើម្បីជាកំលាំងឲ្យអតិថិជនបង្កើនការសង ។ ធនាគារដែលផ្តល់កំចីនេះ អាចទារប្រមូលពី រដ្ឋាភិបាលដោយផ្ទាល់ និងអាចទទួលបានសំណងសំរាប់សេវាកម្មកំចីទាល់តែសំណងសង ។ ផ្នាក់ងារសហព័ន្ធនោះមានឈ្មោះថា Student loan Marketing Association (Called Sallie Mae) ជាអ្នកទិញកំចីជាមួយមូលនិធី បានមកពីការលក់សញ្ញាប័ណ្ណរដ្ឋាភិបាល ។

- កំចីវិលបើកបិទ (Open-End Revolving Loans) ៖កំចីនេះពាក់ព័ន្ធការផ្តល់កំរិតឥណទានជាមុន ដែល

អនុញ្ញាតិឲ្យធនាគាររបស់អតិថិជនអាចដកចំនួនអតិបរមាសំរាប់ឥណទាន និងការខ្ចីត្រូវការសរសេរមូលប្បទានប័ត្រ ឬប្រើប័ណ្ណឥណទាន ។ អតិថិជនត្រូវសងតាមកិច្ចព្រមព្រៀង ។

.  ការពិត ឬទស្សនៈ  Facts or Opinions ការស៊ើបអង្កេតឥណទានត្រូវតែគិតក្នុងអារម្មណ៍ថា ឯកសារយោងអ្នកផ្តល់ព័ត៌មាន និងទីភ្នាក់ងាររាយការណ៍ឥណទានទាំងអស់ មិនបានបង្កើតព័ត៌មានឥណទានទេ ។ ការពិតរបស់ព័ត៌មាន គឺជាកម្មវត្ថុមួយអាចផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលជាការពិត ។ អ្នកគ្រប់គ្រងដែលប្រកាន់យកមតិយោបល់របស់អ្នកណាម្នាក់សម្រាប់ជំនួយការវិនិច្ឆ័យផ្ទាល់របស់ខ្លូន អ្នកគ្រប់គ្រងនោះហាក់ដូចជាយកបុគ្គលនោះមកគ្រប់គ្រងផ្នែកឥណទាន និងខ្លូនឯងក្លាយជាស្មៀនឥណទាន។         

.  អ្វីដែលគួរស៊ើប  What to Investigate

  • ចរិតលក្ខណៈ Character ជាការបញ្ជាក់ពីភាពដែលអាចប្រព្រឹតទៅបាន ទៅតាមកម្រងឬទៅតាមកិច្ចសន្យា

ដែលបានចែង ដូចជាប្រភពចំណូល ភាពមានការងារធ្វើ កម្រិតចំណាយខ្ពស់ ជាចំណូល សមត្ថភាព គ្រប់គ្រងគម្រោងអាជីកម្មរបស់ខ្លួន ។ ចរិកលក្ខណៈ នឹងបញ្ចេញឲ្យឃើញពីសកម្មភាពជំនួញ ឬវិជ្ជាជីវៈ ដូចជា កាតព្វកិច្ចសំណង និន្នាការទៅរកការតវ៉ាដោយគ្មានភស្តុតាង ឬក៏បញ្ចូនទំនិញត្រឡប់ដោយគ្មានហេតុផល អាកប្បកិរិយាមាននិន្នាការឆ្ពោះទៅរកកាតព្វកិច្ច និន្នាការមិនប្រាកដប្រជា និងនិន្នាការគោរពសិទ្ធអ្នកដទៃ ។

  • សមត្ថភាព Capacity ជាលទ្ធភាពអ្នកស្នើសុំឥណទាន គោរពទៅតាមកិច្ចសន្យា ទូទាត់សងត្រឡប់

ទាន់ពេលទៅតាមការដែលបានព្រមព្រៀង ថាអាចមានចំណូលគ្រប់គ្រាន់ដើម្បីសងបំណុល ដោយសារមាន ចំណូលខ្ពស់ ។

  • ដើមទុន Capital ជាការកំណត់ទៅលើកម្រិតទ្រព្យសកម្ម ព្រមទាំងជំនាញឯកទេ និងចំណេះដឹង ទុនបំរុង

ដែលអាចឲ្យអ្នកខ្ចីបង្ការ ទូទាត់សងបំណុល នៅពេលដែលបុគ្គលនោះបាត់បង់នូវការងារធ្វើ ក្នុងរយៈពេលណាមួយមុននឹងស្វែងរកការងារបានធ្វើវិញ ។ ទ្រព្យសកម្មនេះ អាចបង្កលក្ខណៈងាយស្រួលដល់អ្នកសុំឥណទានអាចពឹងពាក់បាន បើសិនមានបញ្ហាហិរញ្ញវត្ថុកើតមានឡើងនោះ ។

  • វត្ថុបញ្ចាំ ឬធានា Collateralជាបំណុលដែលមានសុវត្ថិភាពល់ឥណទាន ។ ជាអ្វីៗដែលសម្រាប់ធានាដល់កម្ចី   ឬជាកាតព្វកិច្ចឥណទាន ។
  • លក្ខខ័ណ្ឌ ឬស្ថានភាព Conditions ជាកំហិតដែលតម្រូវឲ្យមាន និងបំពេញឲ្យបានដើម្បីរក្សាបាននូវ

សុវត្ថិភាព កំចី ដូចជាអាយុជំនាញ ទីស្នាក់នៅដែលមានភាពច្បាស់លាស់ មានការដឹងឮត្រឹមត្រូវ ។

  • សារៈសំខាន់នៃ C’s សំរាប់ការវិភាគឥណទាន Relative Importance of the C’s of Credit Analysis បានជាគេជ្រើសរើសរយកចរិតលក្ខណៈ និងសមត្ថភាពជាកត្តាសំខាន់ ពីព្រោះជាកត្តាដែលអ្នកគ្រប់គ្រងជាច្រើនតែងតែទទួល

យកសំណងដោយការស័គ្រចិត្ត និងតាមលទ្ធភាពជាងការសង្ឃឹម តែលើការរឹបអូស ទោះការរឹបអូសនេះវា ជាវិធីសាស្រ្តស្របច្បាប់ក៏ដោយ ។ វាត្រូវចំណាយពេលវេលា និងដើមទុនច្រើន ព្រមទាំងជៈឥទ្ធិពលដល់អ្នកអោខ្ចី ជាពិសេសជាការដែលមានឆន្ទៈ សងដោយអ្នកខ្ចីវាជាបំណងដ៏សំខាន់បំផុតរបស់អ្នកគ្រប់គ្រងម្នាក់ៗ ។

១០.  គុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេត  Credit Qualities  to Investigate អ្នកគ្រប់គ្រងគួររៀបចំបញ្ជីជាក់លាក់មួយដើម្បីស៊ើបអង្កេតរកគុណសម្បត្តិឥណទាន បើសិនជាយើងចង់ប្រមូលការពិត ដើម្បីធ្វើការសំរេចឥណទាន ។

  • ការកត់ត្រាសំណងទូទាត់ Payment Record ជាការសិក្សអំពីទំលាប់សងពីមុន ចំនួនជំពាក់ថ្មីៗ ចំនួនហួស

កាលកំណត់ឥណទានដែលមានថ្មីៗ និងបែបផែននៃការសំណងទូទាត់មកវិញ ។

  • ចំណូល Income អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតឥណទានដើម្បីសិក្សាអំពីបរិមាណចំណូល ភាពប្រាកដនៃចំណូល ការព្យាករណ៍ចំណូលនៅពេលអនាគត ។ ដោយធៀបនឹងចំណាយ ដូចជាចំណាយលើការថែទាំផ្ទះ ហារកិច្ចប្តី ប្រពន្ធ និងកូនបំណុល ។
  • ភាពជំពាក់បំណុល និងការចំណាយ Indebtedness and Expenditures អ្នកស៊ើបអង្កេតធ្វើការស្វែងយល់

អំពីបរិមាណបំណុលដែលមិនទាន់សង និងប្រភពបំណុលដទៃៗទៀតដែលបានខ្ចី ។

  • ការងារ Employment អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតអំពីកិច្ចការប្រចាំថ្ងៃរបស់អ្នកខ្ចី ពីព្រោះវាជាប្រភពនៃ

ចំណូល ។ ពត៌មានអំពីការងារនោះត្រូវស្វែងយល់អំពីប្រវត្តិការងារ មូលហេតុនៃការបញ្ឍប់លើការងារ ពេញ ឬក្រៅម៉ោង កម្រៃដែលទទួលបាន ទស្សនៈវិស័យរបស់ស្ថាប័នដែលគាត់កំពុងធ្វើការនោះ ។

  • ការរស់នៅ Residence អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណ មូលដ្ឋាន ឬដំបន់រស់នៅតាំងពី

ពេលមុនរហូតដល់ពេលបច្ចុប្បន្ន តើគាត់មានភាពជាម្ចាស់នៅក្នុងផ្ទះនោះ ឬគាត់គ្រាន់តែជួលផ្ទះនោះដើម្បីស្នាក់នៅ ។

  • ស្ថានភាពប្តី ប្រពន្ធ Marital Status អ្នកក្រប់គ្រងស្វែងរកពត៌មានស្ថានភាពនោះ ព្រោះថាហត្ថលេខាលើកិច្ច

សន្យាឥណទានមានសារៈសំខាន់ណាស់តាមផ្លូវការច្បាប់កំណត់ ។

  • អាយុ Age ជាការពាក់ពន្ធទៅនឹងផ្លូវច្បាប់ដើម្បីធ្វើការចុះកិច្ចសន្យា ព្រោះថាកិច្ចសន្យាជាមួយអនីតិជន លើការខ្ចីបុលចាត់ទុកជាមោឃៈ ។
  • ទ្រព្យសកម្មបំរុង Reserve Assets នៅក្នុងករណីនេះអ្នកខ្ចីមិនតម្រូវអោយមានទេនូវទ្រព្យបំរុងនោះទេ ប៉ុន្តែ

កត្តាសំខាន់គេត្រូវបែងចែកវ័យរបស់អ្នកខ្ចីជាពីរ គឺវ័យពេញកំលាំងពលកម្ម និងវ័យចូលនិវត្តន៍ (វ័យនេះជាវ័យដែលតម្រូវអោយមានទ្រព្យសម្បត្តិបំរុង) ។

  • សមធម៌ក្នុងការទិញ Equity in Purchase ជាការទិញភាគច្រើនដោយជំពាក់ ដូច្នេះលក្ខណៈនៃការលក់ជា

ឥណទាន គឺតម្រូវឲ្យសងមកវិញនូវគ្រប់ចំនូន នឹងទាន់ពេលវេលាកំណត់ និងផ្តល់នូវភាពជាម្ចាស់លើទំនិញនោះតបមកវិញ ។

  • ការផ្តល់ពត៌មានដោយអ្នកប្រើប្រាស់ឥណទាន Information Supplied by Applicants

នៅក្រោយពីអ្នកប្រើប្រាស់ឥណទានបានផ្តល់នូវពត៌មានទៅអោយអ្នកស៊ើបអង្កេត អាចជាពត៌មានពិតប្រាកដ

ឬមិនពិតប្រាកដ ។ តែវាជាការពិតនោះ មិនចាំបាច់ចុះធ្វើការផ្ទៀងឡើយ តែបើមិនពិតត្រូវធ្វើការស៊ើបអង្កេតជាថ្មី ។

  • ពាក្យស្នើសុំឥណទាន The Credit Application ដើម្បីបើកគណនីឥណទានបានលុះត្រាតែមានការស្នើសុំ

ជាផ្លូវការ ដោយមានការចុះហត្ថលេខាពីអ្នកស្នើសុំ ពីព្រោះហត្ថលេខាវាបញ្ជាក់ពីការទទួលខុសត្រូវលើកាតព្វកិច្ច   ឥណទាននោះ ។

  • សំណើសុំមិនជាផ្លូវការ The Case for a Formal Application ជាសំណើដែលពាក់ព័ន្ធ ទៅនឹងឥណទាន

ដែលមានថេរវេលាខ្លី ហើយអ្វីៗឋិតនៅក្នុងដំណើការនៃការស៊ើបអង្កេតនៅឡើយ ។

  • សំណើសុំជាផ្លូវការ ជាទម្រង់បែបបទឥណទាន ដែលមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់អោយ អ្នកវិភាគធ្វើសេចក្តីសម្រេចចិត្តបាន ។
  • តើពត៌មានអ្វីគួរស្នើ? What Information Should Be Requested? យើងគួរប្រមូលពត៌មានដែលពាក់ព័ន្ធទៅ

នឹងឈ្មោះ អាសយដ្ឋាន មុខរបរ និងគោលបំណង ។ មុខរបរត្រូវបញ្ជាក់ពីអតីតភាពយ៉ាងតិច ៥ឆ្នាំ ។ រឺឯពត៌មានដទៃទៀតមានដូចជាប្រភពចំណូលទៀតមានការទទួលខុសត្រូវ អំពីទ្រព្យសម្បត្តិ សមតុល្យគណនី នៅក្នុងធនាគារ កិច្ចសន្យាសងរំលោះ បរិមាណសាច់ប្រាក់ដែលខ្ចី និងដែលបានសងរួចហើយ ។

  • ហត្ថលេខា និងកិច្ចសន្យា Signature and Contact ដើម្បីធានានូវលទ្ធភាពស្របច្បាប់ គឺត្រូវអោយអតិថិជន

ចុះហត្ថលេខាលើពាក្យស្នើសុំ ។

  • ការសម្ភាសឥណទាន The Credit Interview ជាការសួរផ្ទាល់ដើម្បីដកស្រង់នូវទស្សនៈរបស់អ្នកស្នើសុំ ។

ជួនកាលគេបង្កើតចំលើយនៅក្នុងសំនួរនោះតែម្តង នៅពេលសម្ភាសនោះ ។

  • ការវិភាគសំណើសុំ Analyzing the Application ជាពត៌មានដែលមិនអាចទទួលយកបាន ដូចនេះអ្នក

គ្រប់គ្រងធ្វើការវិភាគ និងវាយតម្លៃលើពាក្យស្នើសុំនោះ ។ អាសយដ្ឋាន និងមុខរបរអាចអោយយើងដឹង ពីការទទួលខុសត្រូវលើកិច្ចសន្យា និងជាប្រភពចំណូលអាចអោយយើងដឹងពីហានិភ័យឥណទាន ។

  • ការបង្កើតឡើងនូវការស៊ើបអង្កេតឥណទាន Indicating the Investigation to Make ជួនកាលអតិថិជន បានស្នើសុំឥណទានក្នុងបរិមាណច្រើនមិនប្រក្រតី ដូចនេះការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ។
  • ការស៊ើបអង្កេតដោយផ្ទាល់ Information Supplies by Direct Inquiry អ្នកវិភាគឥណទានត្រូវចុះធ្វើការស៊ើប

អង្កេតដោយផ្ទាល់ដោយទៅជួបនឹងភ្នាក់ងារឥណទានព្រមទាំងបុគ្គលិកដទៃទៀតដើម្បីបញ្ជាក់អំពីការពិត អំពីឆន្ទៈ និងលទ្ធភាពសង ។ ការស៊ើបអង្កេតដោយផ្ទាល់អាចធ្វើឡើងតាមរយៈ ការសន្ទនាដោយផ្ទាល់ ផ្ញើរសារ ឬទូរស័ព្ទក៏បាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login