Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.តើជំនួយរបស់សហរដ្ឋអាមេរិកភាគច្រើនគឺជួយលើអ្វីខ្លះ ?

២. ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពអ្វីខ្លះ ?

៣. តើនយោបាយអព្យាក្រឹត្យបានបញ្ចប់នៅថ្ងៃណា ខែណា ឆ្នាំណា ? ដោយសារមូលហេតុអ្វី ?

៤. តើព្រះបាទនរោត្តម សុរាម្រឹតព្រះអង្គទ្រង់សុគតនៅថ្ងៃណា ខែណា ឆ្នាំណា ?

៥. តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ តើព្រះមហាក្សត្រថ្មីត្រូវយកខ្សែលោហិតខាងណា ? ហើយត្រូវបានជ្រើសតាំងដោយអ្វី ?

ចម្លើយ

១.​​​​ ជំនួយរបស់សហរដ្ឋអាមេរិកភាគច្រើនគឺជួយលើវិស័យយោធា ហើយមួយផ្នែកទៀតបានធ្លាក់ទៅក្នុងមន្ដ្រីអ្នកមានអំណាច ។

២. ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពដូចជា ៖

  • បិទព្រំដែនសេដ្ឋកិច្ច
  • ធ្វើវិទ្ធង្សនាយោធា នៅតាមបណ្តោយព្រំដែន
  • ប្រទេសថៃបានគាំទ្រសកម្មភាពពួកខ្មែរសេរីដែលកងទ័ពឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជាដោយបានផ្គល់ទឹកដីឪ្យកសាងជំរំហាត់ទ័ព
  • ប្រទេសថៃបានអនុញ្ញាតឪ្យកសាងស្ថានីយ៏វិទ្យុផ្សាយសំឡេងដើម្បីធ្វើការឃោសនាប្រឆាំងនឹងនយោបាយសង្គមរាស្រ្ដនិយម ។ កងទ័ពវៀតណាមបានធ្វើសកម្មភាពឈ្លានពានចូលបណ្ដោខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែន ។

៣. នយោអព្យាក្រឹព្យបានបញ្ចប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសារលោក លន់ ណុលនិងអ្នកម្ចាស់ស៊ីសុវត្ថិ សិរីមតៈ បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់សម្លេច នរោត្តម សីហនុ ។

៤. ព្រះបាទនរោត្តម សុរាម្រឹតព្រះអង្គទ្រង់សុគតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៦០ ។​

៥. តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ តើព្រះមហាក្សត្រថ្មីត្រូវយកខ្សែលោហិត ខាងព្រះបាទអង្គឌួង ហើយត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ។

( វិញ្ញាសាទី១៨ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login