Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាពដូចម្ដេចខ្លះ ?

២. តើហេតុអ្វីបានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិ ? ហើយក្រុមប្រឹក្សានេះមានតួនាទីដូចម្ដេច ? ហើយមាននរណាប្រធាន ?

៣. តើព្រះបាទនរោត្តម សីហនុបានចាត់ផ្ដើមធ្វើប្រជាមតិនៅថ្ងៃណា ខែណា ឆ្នាំណា ? ដើម្បីអ្វី ? នៅក្នុងការធ្វើប្រជាមតិ តើព្រះអង្គបានធ្វើដូចម្ដេច ?

៤. នៅក្នុងការធ្វើប្រជាមតិនេះ តើលទ្ធផលដូចម្ដេច ?

៥. ក្រោយពីប្រកាសលទ្ធផលប្រជាមតិរួចមកនៅក្រុងបែក ព្រះអង្គបានថ្លែងសន្ទរកថាដូចម្ដេច ? ក្រោយពីសន្ទរកថា នោះតើបានលេចចេញអ្វីឡើង ?

ចម្លើយ 

១. ក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាពដូចតទៅ ៖

  • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ជាព្រះប្រធានក្រុមប្រឹក្សាប្រឹក្សារាជវង្ស ។
  • ទ្រង់វត្ថា ឆាយាវង្ស ជាព្រះប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ។
  • លោក ជួប ហ៊ែលជាប្រធានសភាជាតិ
  • សម្ដេច ព្រះនរោត្តម សីហនុ ជាព្រះប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី ។
  • លោក ជួប សំឡុត ជាប្រធានតុលាការកំពូល ។
  • សម្ដេច ព្រះសង្ឈរាជ ទាំងពីរគណៈ ( មហានិកាយ និងធម្មយុត្តិ​និកាយ ) ។

២. បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធពីព្រោះក្រុមប្រឹក្សារាជសម្បត្តិមិនអាចជ្រើសរើសបេក្ខជន ណាមួយឪ្យឡើងសោយរាជ្យជាព្រះមហាក្សត្រ ថ្មីបានទេ ដូច្នេះហើយ ទើបគេបង្កើតឪ្យមានក្រុមប្រឹក្សារាជានុសិទ្ធិឡើង ។ ក្រុមប្រឹក្សានេះមានតូនានី បំពេញការងារជាព្រះមហាក្សត្របណ្ដោះអាសន្នដែលមានទ្រង់ស៊ីសុវត្ដិ មុនីរ៉េត ជាប្រធាន ។

៣. ព្រះបាទ នរោត្តម សីហនុបានចាប់ផ្ដើមធ្វើប្រជាមិតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៦០ ដើម្បីពង្រីកគោលជំហរនយោបាយសសង្គមរាស្រ្ដនិយម ។ នៅក្នុងការធ្វើប្រជាមតិព្រះអង្គបានធ្វើដូចតទៅ ៖

  • សន្លឹកឆ្នោតណាដែលមានព្រះឆាយល័ក្ខ របស់សម្ដេចព្រះអង្គ នោះមានន័យថា ព្រមទទួលយកកម្មវិធី នយោបាយសង្គមរាស្រ្ដនិយម ។
  • សន្លឹកឆ្នោតណា ដែលមានរូបលោក សឺង ង៉ុកចាញ់ នោះមានន័យថាគាំទ្រ ខ្មែរសេរី និងនយោបាយ ទំនោរ ទៅរកលោកខាងលិច ។
  • សន្លឹកឆ្នោតណា ដែលមានពណ៌ក្រហម នោះមានន័យថា គាំទ្រដល់ទស្សនៈក្រុមប្រជាជន ។

៤. នៅក្នុងការធ្វើប្រជាមតិនេះលទ្ធផលគឺប្រជាជន ៩៩.៩៩% បានគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយម និងសម្ដេចព្រះបាទ នរោត្តម សីហនុ ។

៥. ក្រោយពីប្រកាសលទ្ធផលប្រជាមតិរួមមកនៅក្រុងកែប ព្រះអង្គបានថ្លែងសន្ទរកថាសេចក្ដីប៉ងប្រាថ្នារបស់ព្រះអង្គ គឺចង់កាន់តំណែងជាប្រមុខរដ្ឋ បើប្រជាពលរដ្ឋស្នើរសុំព្រះអង្គនោះ ។ ក្រោយពីន្ទរកថាបានលេចចេញនូវព្យុហយាត្រានៅទីក្រុងភ្នំពេញ និងក្រុងកែបដើម្បីគ្រាំទ្រព្រះអង្គជាប្រមុខជាប្រមុខរដ្ឋ ។

( វិញ្ញាសាទី ១៩)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login