2019-03-29 16:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើការកំណត់ហានិភ័យមានអ្វីខ្លះ ?
២. តើការចាត់ក្រុមឥណទានមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ?
៣. តើឥណទានសម្រាប់អ្នកប្រើប្រាស់មានអ្វីខ្លះ ? ចូររៀបរាប់ ?
៤. ដូចម្តេចហៅថាឥណទានជំនួញ ? មានអ្វីខ្លះ ?
៥. ដូចម្តេចហៅថាឥណទានសាធារណៈ ?
ចម្លើយ
១. ការកំណត់ហានិភ័យ Determination Risk មានដូចខាងក្រោម ៖
ក. ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង ។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសងគ្រប់ចំនួននៅចុងបញ្ចប់ ។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេលរួមនឹងថ្លៃដើម ដែលត្រូវចំណាយបន្ថែមដើម្បីទារបំណុលមកវិញ ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាមបញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន ។
ខ. ពេលវេលា Time នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់ ។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងករណីនេះអ្នកលក់អាច ខាតបង់ ចំណូល ដែលរកបានពីការវិនិយោគ និងអាចតំរូវខ្ចីមូលនិធិបន្ថែមសងវិក័យប័ត្ររបស់ខ្លួន ។
គ. ធានា ឬវត្ថុបញ្ចាំ Security or Collateral អ្នកលក់ ឬអ្នកឲ្យខ្ចី ត្រូវការការធានា ឬវត្ថុបញ្ចាំ ជាផ្នែកមួយនៃ ប្រតិបត្តិការឥណទាន ។ កូនបំណុលដាក់កម្មសិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រមប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង ។ អ្នកគ្រប់គ្រងឥណទានឬអ្នកផ្តល់កំចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃនៃវត្ថុបញ្ចាំដែលបានផ្តល់ដោយកូនបំណុល ។
ឃ. ចំណាយប្រតិបត្តិការ Operating Expense អ្នកលក់ និងកើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល ។ ប្រាក់កំរៃត្រូវចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើសលើប្រតិបត្តិការ និងចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់ ។ ចំណាយដែលមិនអាចជៀសវាងបាន គឺកំរៃលើផ្នែកច្បាប់ និងចំណាយលើការទារប្រាក់ត្រឡប់ ។
ង. ការឯកភាពតាមច្បាប់ Legal Considerations ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់ ច្បាប់នេះឆ្លងដោយរដ្ឋ និងអង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និងម្ចាស់បំណុល ។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និងរាល់ចំណាយថ្លៃដើមបន្ថែមដែលពាក់ព័ន្ធទំនាស់ ។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវឲ្យមានដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់អំពី ទំនាក់ទំនង ប្រតិបត្តិការឥណទានប្រកបដោយគុណភាព ។
ច. អតិផរណា Inflation អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និងសេវាកម្ម ។ ប្រសិនបើរយៈពេលសងប្រាក់ពន្យាក្នុងកំឡុងពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបានផ្តល់ទៅកូនបំណុល ។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅពេលការទិញទំនិញ និងសេវា ។
ឆ. បន្ទុកហិរញ្ញវត្ថុ Finance Charge ម្ចាស់បំណុលអាចត្រូវការ ឬមិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែកប្រតិបត្តិការឥណទាន ។ បន្ទុកហិរញ្ញវត្ថុជាចំនួនបន្ថែមកូនបំណុល ឬអ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី ។ បើសិនបន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះគេ នឹងបញ្វូលកំរៃទៅក្នុងទំនិញសេវាកម្មរបស់ក្រុមហ៊ុន ។
២. ការចាត់ក្រុមឥណទាន Classification of Credit ប្រតិបត្តិការឥណទានកើតឡើងក្នុងទំរង់បែបបតខុសៗគ្នាជាច្រើន ។ ប្រភេទនៃក្រុមឥណទាន គឺផ្អែកលើគោលបំណងឥណទាន និងវិធីសាស្រ្តសងបំណុល ។ ក្រុមឥណទានត្រូវបានចែកចេញជាពីរ គឺឥណទានឯកជន និង ឥណទានសាធារណៈ ។
·ឥណទានឯកជន Private Credit គឺជាឥណទាន ដេលបានប្រើប្រាស់ដោយបុគ្គល ឬជំនួញច្រើនក្នុង
បញ្ញតិនាំទៅការដោះដូរក្នងផ្នែកឯកជននៃសេដ្ឋកិច្ចរបស់យើង ។
·ឥណទានសាធារណៈ Public Credit គឹជាឥណទាន បានពង្រីក ឬបានប្រើប្រាស់ផ្ទាល់ ដោយរដ្ឋា
ភិបាលគ្រប់កំរិតផ្សេងៗទៀត បើសិនចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចំណាយដែលត្រូវការចាំបាច់ ។
ក. ឥណទានឯកជន Private Credit រួមមាន ៖
- ឥណទានសំរាប់អ្នកប្រើបា្រស់ Consumer Credit
· ឥណទានលក់រាយ Retail Credit
- ឥណទានសងរំលោះរាយ Retail Installment Credit
- សេវាឥណទាន Service Credit
· ឥណទានសាច់ប្រាក់ Cash Credit
- កំចីសងរំលោះ Installment Loans
- កំចី សំណង-តែមួយដង Single-Payment Loans
- គោលបំណងជាទូទៅនៃប័ណ្ណឥណទាន General-Purpose Credit Cards
· ឥណទានអចលនវត្ថុ Real Estate Credit
- ឥណទានជំនួញ Business Credit
· ឥណទានទំនិញសំរាប់លក់ Merchandise Credit
· មូលធនហិរញ្ញវត្ថុសំរាប់ប្រតិបត្តិការ Financial Capital for Operation
ខ. ឥណទានសាធារណៈ Public Credit ជាទំនាក់ទំនងឥណទានពាក់ព័ន្ធការទិញទំនិញសំរាប់លក់ថ្មី ឬការ
ផ្តល់មូលនិធិ ដើម្បីប្រតិបត្តិរួមជាមួយការប្រើប្រាស់ឥណទានជាមធ្យោបាយដោះដូរ ។ ឥណទានសំរាប់អ្នកប្រើប្រាស់បានប្រើឥណទានជាមធ្យោបាយដោះដូរសំរាប់ទិញទំនិញសំរេច និងសេវាកម្មដោយអ្នកប្រើប្រាស់ចុងក្រោយ ។
៣. ឥណទានសំរាប់អ្នកប្រើប្រាស់ Consumer Credit បានប្រើច្រើនទសវត្សមកហើយ ។ អ្នកប្រើប្រាស់ចង់បាន ឬត្រូវការទិញទំនិញ គ្រប់ប្រភេទជាមួយការសន្យាសងដោយផ្តល់ចំណូលរបស់គាត់នាអនាគត ។ ឥណទានបានបង្កលក្ខណៈងាយស្រួល ជាច្រើនដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែបសេវាកម្ម និងមុខទំនិញផ្សេងទៀតដែលត្រូវការ ។
ក. ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញសំរេច និងសេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិលកិច្ចសន្យាសងរំលស់ ឬឥណទានសេវា ។ អ្នកលក់ទំនិញអាចទទួលយកបាន គឺការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត ។
ជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទានដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញ
ផ្សេងៗជាច្រើនដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់ ។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នកលក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ ។ អ្នកប្រើប្រាស់អាចសងត្រឡប់តាមចំនួនប្រាក់ដែលបានទិញក្នុងរយៈពេល ២៥ ទៅ៣០ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ ។
និងច្រើនមុខមានប្រភេទខុសៗគ្នា ដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើ រយៈពេលវែង កំណត់តាមកាលបរិច្ឆេទ ។ ឥណទានបែបនេះ ជាទូទៅប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែលមានប្រភេទខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណងបន្ទុកហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌព្រមព្រៀងជាក់លាក់នៅពេលអតិថិជនមិនសង ។
សំណងពីអ្នកប្រើប្រាស់ ឬអ្នកត្រូវការសេវា ។ សេវាទាំងអស់នេះជានិច្ចជាកាលគ្មានកិច្ចសន្យាជាផ្លូវការ ហើយអតិថិជនត្រូវសងគ្រប់ចំនួនតាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់ ។
ខ. ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិពីអ្នកផ្តល់កំចី ដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ជាទូទៅមានការប្រាក់ ឬបន្ទុកហិរញ្ញវត្ថុ ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជាវិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និងការទិញ ទំនិញចាំបាច់ដទៃទៀត ។
ពេលវេលាដែលបានកំណត់ ។ បន្ទាប់ពីទទួលបានកំចី អ្នកខ្ចីត្រូវសងទៀងទាត់ទៅឲ្យអ្នកផ្តល់កំចីនូវប្រាក់ដើម រួមជាមួយន្ទុកហិរញ្ញវត្ថុ ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជាចំណូល និងការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យសុំខ្ចី ដូច្នេះអ្នកផ្តល់កំចីនឹងទុកចិត្តថាសំណងនាពេលអនាគតនឹងត្រឡប់មកវិញ ។
មូលនិធិ មានរយៈពេលមួយឆ្នាំ ឬតិចជាង កំចីនេះមានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និងការប្រាក់ ឬបន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ ។
ឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់ ។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែតាមការ កំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬសងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ជាមួយបន្ទុកហិរញ្ញវត្ថុ ។
គ. ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយអ្នកខ្ចីមូលនិធិខ្ចីកំចីដោយមានអចលនទ្រព្យធានា ឬដាក់បញ្ចាំ ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ ។ កំចីនេះពេញនិយម ដោយសារច្បាប់ស្តីពីពន្ធមិនឲ្យបង់ពន្ធលើការប្រាក់ ។
៤. ឥណទានជំនួញ Business Credit ជាទំរង់ឥណទានចំណាស់បំផុត ។ អ្នកផ្គត់ផ្គង់ អ្នកផលិត អ្នកលក់ និងរោងចក្រផលិតត្រូវការវត្ថុធាតុដើម និងសារពើភ័ណ្ឌ ដើម្បីនាំទៅសហគ្រាសរបស់ពួកគេ ។
ក. ឥណទានទំនិញសំរាប់លក់ Merchandise Credit បានប្រើសំរាប់ទទួលទំនិញវត្ថុធាតុដើម និង សារពើភ័ណ្ឌ ហើយលក់ជាថ្មី ។ ជាទូទៅជំនួញនេះបានទទួលទំនិញហើយ និងយល់ព្រមសងយោងតាមលក្ខខ័ណ្ឌ នៃការលក់ដែលអ្នកលក់ផ្តល់ឲ្យនៅពេលណាមួយ ។
ខ. ប្រតិបត្តិការមូលនិធិហិរញ្ញវត្ថុ Financial Capital of Operations ជាលុយដែលត្រូវការជាប្រចាំសំរាប់ផ្តើម ដំណើរការថែទាំ និងប្រតិបត្តិការជំនួញ ។ គោលបំណងរបស់មូលនិធិគឺសំរាប់ប្រាក់ខែទីផ្សារ ថ្លៃដំណើរការជំនួញ និងចំណាយផ្សេងៗ ដែលត្រូវចំណាយ ។
៥. ឥណទានសាធារណៈ Public Credit ជាការខ្ចីដោយកំរិតរដ្ឋាភិបាល ដើម្បីមានហិរញ្ញវត្ថុសំរាប់ទិញសេវា និងកម្មវិធី សុខមាលភាពផ្តល់ទៅឲ្យប្រជាជាតិ ។ សហព័ន្ធរដ្ឋ និងរដ្ឋាភិបាល ប្រចាំតំបន់គ្រប់ថ្នាក់ខ្ចីប្រាក់នៅពេលចំណូលពន្ធមិនគ្រប់គ្រាន់ដើម្បីផ្តល់ទៅលើកម្មវិធី ។ ការខ្ចីតាមរយៈការបោះសញ្ញាប័ណ្ណរដ្ឋាភិបាល ដោយសន្យាសងមូលនិធិទៅអ្នកវិនិយោគ ជាមួយការប្រាក់តាមវេលលដែលកំណត់លើប័ណ្ណ ។