Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.ដូចម្ដេចដែលហៅថារចនាសម្ព័ន្ធចាត់តាំង?

២.ដូចម្ដេចដែលហៅថាការចាត់តាំង?

៣.តើតួនាទីរបស់រចនាសម្ព័នចាត់តាំងមានអ្វីខ្លះ?

៤.តើដំណើរការងារនៃការចាត់តាំង វាទាក់ទងជាមួយសមាសធាតុប៉ុន្មាន?ចូលបកស្រាយ?

៥.តើត្រូវធ្វើបែបណាដើម្បីឲ្យការចាត់តាំងល្អ?

៦.ដូចម្ដេចដែលហៅថាទំនួលខុសត្រូវ?

៧.ដូចម្ដេចដែលហៅថាឥទ្ធិពល?

៨.ដូចម្ដេចដែលហៅថារដ្ឋអំណាច ?

៩.ដូចម្ដេចដែលហៅថាអំណាច ?

១០.ដូចម្ដេចដែលហៅថាការផ្ទេរសិទ្ធ​?

១១.តើមជ្ឈការ និងវិមជ្ឈការខុសគ្នាបែបណា ?

១២.តើប្រភេទនៃរចនាសម្ព័ន្ធចាត់តាំងមានប៉ុន្មាន?អ្វីខ្លះ?

១៣.ដូចម្ដេចវដែលហៅថាការគ្រប់គ្រងធនធានមនុស្ស ?

១៤.តើមុខងារគ្រប់គ្រងធនធានមនុស្ស​មានប៉ុន្មាន​​?ចូលបកស្រាយ?

ចម្លើយ

១.ដែលហៅថារចនាសម្ព័ន្ធចាត់តាំងគឺជាការរៀបរាប់ពីបណ្ដាគំរោងការងាររបស់អង្គភាពនិងបង្ហាញពីលក្ខណៈពិសេសនៃការគ្រប់គ្រងរបស់អង្គភាព ។

២.ដែលហៅថាការចាត់តាំងគឺឯកទេសកម្មការងារ បំបែកការងារ និងប្រគល់ការងាររបស់អង្គភាពទៅឲ្យសមាជិកណាម្នាក់ធ្វើសកម្មភាពតាមជំនាញរបស់គេប៉ុន្តែ គេមិនមែនធ្វើការងារអង្គភាពទាំងមូលឡើយ ។

៣.តួនាទីរបស់រចនាសម្ព័នចាត់តាំងមានដូចជា៖

  • បង្ហាញពីបំណែងចែកការងារ ទំនូលខុសត្រូវ របាការណ៍លទ្ធផលការងារឲ្យទៅនរណាម្នាក់អ្នកគ្រប់គ្រងផ្នែកនីមួយៗ
  • បង្ហាញពីការត្រួតពិនិត្យការងាររបស់ផ្នែកនោះមានទំនូលខុសត្រូវលើការងារ
  • បង្ហាញពីការងារត្រូវធ្វើ ខ្សែរយៈទាក់ទងការងារ ឋានៈរបស់និយោជិក​ បុគ្គលិក ។

៤.ដំណើរការងារនៃការចាត់តាំង វាទាក់ទងជាមួយសមាសធាតុ៣គឺ៖

+ ការបែងចែកការងារ៖

  • ការតបែងចែកការងារក្រុមសកម្មភាព ទៅតាមផ្នែកធំ តូចៗ
  • ផ្នែកសំខាន់ៗនៃការងារវាប្រែប្រួលទៅតាមប្រភេទក្រុមហ៊ុន

+មធ្យោបាយប្រើប្រាស់៖

  • បញ្ហាសំភារៈប្រើប្រាស់ ចំពោះការចាត់តាំង​ ​ក៏ត្រូវប្រគល់តាមតួនាទី
  • ការផ្ដល់មធ្យបាយប្រើប្រាស់ និងសំភារៈផ្សេងៗឲ្យសមស្របសំរាប់ដំណើការងារ និងចាត់ចែង ដំឡើង និងដាក់តាមលំដាប់លំដោយឲ្យដំណើការបានស្រួល

+ អ្នកធ្វើការ

  • ការបែងចែកការងារទៅតាមផ្នែកនីមួយៗ តា្មសមត្ថភាព បុគ្គលិកកម្មករនិយោជិក
  • ចាត់តាំងល្អត្រូវមាន មនុស្ស​+សំភារៈ+ការងារ មានទាំងបីនេះទើបស៊ីចង្វាក់គ្នា

៥.ដើម្បីឲ្យការចាត់តាំងល្អលុះត្រាតែការចាត់តាំនោះកើតឡើងចាប់ពីនាក់ឡើងឬច្រើននាក់ធ្វើការក្នុងអង្គភាព ឬ ក្រុមការងារ ។ គ្មានមនុស្សចូលរួម=គោលដៅមិនអាចសម្រេចបានជោគជ័យដែរ​ ហើយលទ្ធផលទទួលបានល្អប្រសើរ អាស្រ័យទៅលើការបែងចែកការងារសមស្របដែរ ទំហំការងារ និងផ្នែកទៅលើស្ថានភាពជាក់ស្ដែងរបស់អង្គភាព(ធំ តូច ការងារច្រើន តិច)។តារាងចាតតាំង=តារាងអង្គការលេខ ដែលវាបង្ហាញ ពីការបែងចែកការងារ និរូបភាពនៃការគ្រប់គ្រង និងបង្ហាញថ្នាក់ក្រោមបង្គាប់ ជាប្រភេទការងារ និងកំរិតនៃការគ្រប់គ្រង ។

៦.ដែលហៅថាទំនួលខុសត្រូវគឺជាកាតព្វកិច្ចរបស់នុស្សម្នាក់ចំពោះកិច្ចការងារដែលខ្លួនបានទទួលយ៉ាងច្បាស់លាស់ពីអង្គភាព ។

៧.ដែលហៅថាឥទ្ធិពលគឺជាដំណើរការមនុស្សម្នាក់អាចកែប្រែអាកប្បកិរិយ៉ា/ឥរិយាបថរបស់មនុស្សម្នាក់ទៀត ។(ឥទ្ធិពល គឺជាការធ្វើឲ្យអ្នកដ៏ទៃគិតនិងធ្វើតាមរបៀបពិសេសរបស់ខ្លួន) ។

៨.ដែលហៅថារដ្ឋអំណាច គឺជាប្រភេទមួយនៃអំណាច ដែលមានការគាំទ្រជាផ្លូវការ ជាធម្មតាបានមកពីតួនាទីរបស់មនុស្សម្នាក់ក្នុងអង្គភាព ។

៩.ដែលហៅថាអំណាច គឺជាអ្វីដែលបង្កលិទ្ធភាពឲ្យពួកគេធ្វើបាន ។អំណាចនៅទីនេះមានន័យថាជាសម្ថភាពរបស់អ្នកដឹកនាំដែលមានឥទ្ធិពលទៅលើអ្នកក្រោមបង្គប់ ។

១០.ដែលហៅថាការផ្ទេរសិទ្ធ​(ការប្រគល់អំណាច)គឺជាដំណើរការបេងចែកអំណាចជាផ្លួវការពី មនុស្សម្នាក់ទៅមនុស្សផ្សេងៗទៀត នៅក្នុងអង្គភាព ។

១១.មជ្ឈការ និងវិមជ្ឈការខុសគ្នាត្រង់

  • មជ្ឈការ៖គឺជាសិទ្ធអំណាចក្នុងការបង្កើតការសំរេចចិត្តគឺត្រូវនបានប្រមូកផ្ដុំនៅអ្នកគ្រប់គ្រងថ្នាក់ខ្ពស់នៃអង្គភាព។
  • វិមជ្ឈការ៖រាល់ការសំរេចចិត្តរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ត្រូវបានផ្ទេរទៅឲ្យថ្នាក់ក្រោម ឬ ត្រូវបង្កើតតាមឋានានុក្រមទាំងអស់ ។

១២.ប្រភេទនៃរចនាសម្ព័ន្ធចាត់តាំងមាន៥គឺ៖

  • រចនាសម្ព័ន្ធតាមខ្សែរយៈផ្ទាល់
  • រចនាសម្ព័ន្ធខ្សែរយៈផ្ទាល់ និងប្រយោល
  • រចនាសម្ព័ន្ធតាមមុខតួនាទី
  • រចនាសម្ព័ន្ធមានគណៈកម្មាធិការ
  • រចនាសម្ព័ន្ធបែបម៉ាទ្រីត(Matrix)

១៣.ដែលហៅថាការគ្រប់គ្រងធនធានមនុស្សគឺជាការប្រើធនធានមនុស្សដើម្បីសំរេចគោលបំណងរបស់អង្គភាព ។

១៤.មុខងារគ្រប់គ្រងធនធានមនុស្ស​មាន៦គឺ៖

  • ផែនការធនធានមនុស្ស៖ជាដំណើការនៃការពិនិត្យមើល តំរូវការធនធានមនុស្សដើម្បីឲ្យប្រាកថា ចំនួនបុគ្គលិក និយោជិក ដែលត្រូវការជាមួយជំនាញបានទាមទារ គឺអាចរកបាននៅពេលគេត្រូវការវាឬទែ ។
  • ការប្រកាសជ្រើសរើស៖ ជាដំណាក់កាលមួយដែលអង្គភាពធ្វើការប្រកាសផ្សព្វផ្សាយដំណឹងពីចំនួនមនុស្ស ជំនាញ ដែលមានលក្ខណៈសមស្របដែលអង្គភាព ត្រូវការ ឬ ដំំណាក់ការស្វែងរកចំនួនបេក្ខជន ។
  • ជ្រើសរើស៖ជាដំណើរការនៃការជ្រើសរើសពីក្រុមបេក្ខជនការងារបុគ្គលដែលមានលក្ខណៈសាកសមជាងគេសំរាប់មុខតំណែងជាក់លាក់មួយ ។
  • ការអភិវឌ្ឍធនធានមនុស្ស៖ជាដំណើរការធ្វើប្រសើរឡើង នូវកំរិតសម្ថភាពបុគ្គលិក និយោជិក និងសកម្មភាពការងារនៃអង្គភាព ។
  • ការវាយតម្លៃសកម្មភាពការងារ៖ជាដំណើការនៃការវាយតម្លៃការងារ របស់បុគ្គលិក និយោជិក ដោយសំអាងទៅលើលក្ខណៈវិនិច្ឆ័យជាក់លាក់ ។
  • ការទូទាត់សំណង និងសុវត្ថិភាព ៖ការទូទាត់សំណងសំដៅទៅលើគ្រប់ប្រភេទនៃការលើកទឹកចិត្តបុគ្គលិក​ និយោជិកដែលទទួលបានពីកំលាំងកាយ(ការងារ)របស់ពួកគេ ។សុវត្ថិភាព គឺជាការជាប់ទាក់ទងទៅនឹងការបង្កាការពារ បុគ្គលិក និយោជិកពីការធ្វើឲ្យរបួស គ្រោះថ្នាក់ ដោយការងារ ។សុខសំដៅទៅលើសេរីភាពរបស់និយោជិក ពីបញ្ហាផ្លូវកាយ និងចិត្ត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login