ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តារាងតុល្យភាព (Trial Balance ) ពីមុនមកអ្នកបានដឹងពីទិន្នានុប្បវត្តិ និងសៀវភៅធំរួចមកហើយ ឥឡូវនេះអ្នកនឹងស្គាល់ពីតារាងតុល្យភាពវិញម្តង ។ តារាងតុល្យភាព ជារបាយការណ៍មួយដែលធ្វើការកត់ត្រា និងបង្ហាញអំពីភាពស្មើគ្នា នៃផ្នែកឥណពន្ធ និងឥណទាន ។ ប្រសិនបើ អ្នកធ្វើការរៀបចំតារាងតុល្យភាពហើយ ឥណពន្ធមានទិន្នន័យមិនស្មើនឹងឥណទាន នោះមានន័យថាការកត់ត្រារបស់អ្នកមិនទាន់មានភាពមិនត្រឹមត្រូវនៅឡើយទេ ។ តារាងតុល្យភាព មិនមែនចេះតែស្រង់យកមកទិន្និន័យនៅក្នុងសៀវភៅធំនោះទេគឺ គេត្រូវយកទន្និន័យតាមលំដាប់ ។ ដំបូងត្រូវយកទិន្នន័យរបស់គណនីមួយៗដែលមាននៅក្នុងតារាងតុល្យការ (ទ្រព្យសម្បត្តិ បំណុល និងមូលធនម្ចាស់) មករៀបជាមុនសិន ។ បន្ទាប់មកគេត្រូវស្រង់យកទិន្នន័យដែលស្ថិតនៅក្នុងរបាយការណ៍លទ្ធផល (ចំណូល និងចំណាយ) ខាងក្រោមជាគំរូរបស់តារាងតុល្យភាព ៖
ឈ្មោះក្រុមហ៊ុន
តារាងតុល្យភាព
កាលបរិច្ឆេត
លេខសម្គាល់ ឈ្មោះគណនី ឥណពន្ធ ឥណទាន
១............... ទ្រព្យសម្បត្តិ............................................................ ????????
២............... បំណុល.................................................................. ????
៣............... មូលធនម្ចាស់.......................................................... ????
៤............... ចំណូល.................................................................. ????
៥............... ចំណាយ................................................................. ????
សរុប........................................................... ???? ????