2019-04-29 16:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មិនអាចកំណត់យកឆ្នាំណា ត្រូវទេពធីតាណា ដែលចេញទៅដង្ហែរក្បាលកបិលមហាព្រហ្មបានទេ ពីព្រោះលោកបានកំណត់តាមរាសីចក្រនៃថ្ងៃចូលឆ្នាំទៅវិញ ។
១. ថ្ងៃអាទិត្យ ត្រូវទេពធីតាឈ្មោះថាទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់ បទុមរាគភក្សាហារ ផ្លែឧទម្ពរអាវុធស្តាំកងចក្រាឆ្វេងសង្គ័ពាហគ្រុធ ។
២. ថ្ងៃចន្ទ ត្រូវទេពធីតាឈ្មោះ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើ ច្រត ពាហានៈខ្លា ។
៣. ថ្ងៃអង្គារ ត្រូវទេពធីតាឈ្មោះ រក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាក់មោរាភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពហាន អស្សតរ ។
៤. ថ្ងៃពុធ ត្រូវនឹងនាងទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រតពាហនៈលា ។
៥. ថ្ងៃព្រហស្បតិ៍ ត្រូវនឹងទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាបណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងធ្នូ ស្នា ពាហនៈ ដំរី ។
៦. ថ្ងៃសុក្រ ត្រូវនឹងទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី ។
៧. ថ្ងៃសៅរិ៍ ត្រូវទេពធីតាឈ្មោះ មហាទរទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់ នីរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំចក្រ ឆ្វេងត្រី សូល៍ ពាហនៈក្ងោក ។ ទំនៀមនាងទេធីតា ចេញហែក្បាលកបិលមហាព្រហ្ម មិនដែលជិះពាហនៈ ជាប្រក្រតីឡើយ សុទ្ធតែជិះពាហនៈធ្វើកិរិយាផ្សេងៗបែបសៀតរក៏ ។