2019-03-22 15:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំនឿទេវតាឆ្នាំថ្មី ក្នុងសង្គ្រាននិទានថា ក្នុងដើមភទ្ទកប្បនេះមានបុរសម្នាក់ឈ្មោះធម្មបាលជាអ្នកប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងភាសាបក្សីសត្វផង ។ ធម្មបាលតែងសម្តែងមង្គល ដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម ( សម័យនោះគេគោរពបូជាមហាព្រហ្ម ) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញាក៏មកសួប្រាស្នា ៣ខ ហើយសន្យាថាប្រសិនបើធម្មបាលដោះប្រាស្នានេះរួចកបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះប្រាស្នាមិនរួចទេ ត្រូវកាត់ក្បាលបូជាមាហាព្រហ្មវិញ ធម្មបាលសុំបង្អង់ប្រាំពីរថ្ងៃសិន ដើម្បីគិតប្រាស្នាប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហើ់យ នៅតែគិតមិនឃើញ ទាល់តែសោះធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅរបស់សត្វឥន្រ្ទីជាភព្វសំណាងល្អយប់នោះ ធម្មបាលក៏បានឮសត្វឥន្រ្ទីញីឈ្មោលនិយាយគ្នាថា ៖
ញី៖ ព្រឹកនេះយើងបានអាហារពីណាស៊ី ?
ឈ្មោល៖ យើងនឹងស៊ីសាច់ធម្មបាលដែលត្រូវកបិលមហាព្រហ្មសម្លាប់ដោយសារការដោះប្រស្នាមិនរួច ។
ញី៖ ប្រស្នានោះដូចម្តេច ?
ឈ្មោលៈ ( ខ១) វេលាព្រឹកសេរីស្ថិតនៅទីណា ? ត្រូវឆ្លើយថាស្ថិតនៅមុខ ហេតុនេះបានជាយើងទាំងឡាយត្រូវយកទឹកលាងមុខ ។ ( ខ២ ) ថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថាស្ថិតនៅទ្រូង ហេតុនេះយើងត្រូវយកទឹកលាងទ្រូង ។ ( ខ៣ ) ពេលវេលាល្ងាច សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សេរីស្ថិតនៅជើង ហេតុនេះបានជាយើងត្រូវយកទឹកលាងជើង ។
ពាក្យពេចន៍ ទាំងប៉ុន្មានរបស់ឥន្រ្ទី ក៏បានឮដល់ធម្មបាលដោះស្រាយប្រាស្នាកបិលមហាព្រហ្មរួចជៀសផុតពីក្តីមរណា ។ កបិលមាហាព្រហ្មសុខចិត្តចុះចាញ់ ព្រមទាំងកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាលកបិលមហាព្រហ្មហៅទេពធីតា ទាំងប្រាំពីរអង្គដែលជាបុត្រីរបស់ខ្លួនឲ្យយកពានទ្រក្បាល ( ព្រោះបើដាក់ក្បាលលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ បើបោះទៅលើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រនឹងធ្វើឲ្យសមុទ្ររីងស្ងួតអស់ ) រួចហើយក៏កាត់ ក្បាលឲ្យនាងទុង្សា ជាកូនច្បង ។ នាងទុង្សាហែក្បាលកបិលមហាព្រហ្មប្រទក្សិណ ភ្នំព្រះសុមេរុ អស់៦០នាទីទើបអញ្ជើញ ក្បាលនោះទៅប្រតិស្ថានទុកនៅភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំងប្រាំពីរអង្គ ផ្លាស់វេនគ្នា មកដង្ហែរកបិលមហាព្រហ្ម ប្រទក្សិណភ្នំសុមេរុជារៀងរាល់ឆ្នាំ ។
Answer 2