2017-11-24 10:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ជាប្តីប្រពន្ធ ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារ បានអន្ទង់១យកមកប្រគល់ឱ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្តីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្លកកូរ លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឱ្យមកស៊ីៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ នឹកដល់សម្លកកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិឍ ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់ ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា!អញពួននឹងគាត់ឯងសោះ» ។ ប្តីនឹកអស់សំណើច ក៏ដើរចេញទៅ ។