ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មនុស្សខុសពីសត្វ ព្រោះមនុស្សមិនត្រឹមតែមានសភាវគតិ ឬទម្លាប់ប៉ុណ្ណោះទេ តែមានទ្រឹស្តីដែលអាចឲ្យខ្លួនទៅដល់បញ្ញត្តិក្រុមនៃសច្ចៈទូទៅទៅបានផង មានរូបារម្មណ៍បង្កើតដែលអាចឲ្យខ្លួនបង្កើតមនោសញ្ចេតនាថែមទៀតផង ។ មានតែមនុស្សទេដែលអាចបង្កើតថ្មីអាចបង្កើតឧបករណ៍ប្រើប្រាស់ជាដើម ។ ដោយសារសមត្ថភាពនេះដែលនាំឲ្យមនុស្សមានប្រវត្តិសាស្រ្តពីព្រោះ កម្រងល្បិចជាក់លាក់តែងតែបន្តពីសម័យមួយទៅសម័យមួយ ពីជំនាន់មួយទៅជំនាន់មួយ ។ ដោយសារសមត្ថភាពនេះទើបមនុស្សជាតិមានការជឿនលឿនគ្រប់វិស័យដែលបង្កើតជាប្រវត្តិសាស្រ្តមនុស្សជាតិឡើង ។ ចំណែកឯសត្វដែលមានត្រឹមតែបញ្ញាប្រតិបត្តិមានព្រំដែននោះពុំអាចដោះខ្លួនវារួចពីសភាវគតិ និងទំម្លាប់បានទេ ។ ពីជំនាន់មួយទៅជំនាន់មួយសត្វប្រព្រឹត្តអំពើដដែលៗពុំមានការផ្លាស់ប្តូរអ្វីឡើយ ។ ដូចនេះទើបសត្វគ្មានប្រវត្តិសាស្រ្ត និងការជឿនលឿនដូចសង្គមមនុស្សឡើយ ។