2019-04-29 16:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- អ្វីទៅជាកិច្ចការរដ្ឋបាល ?
២- តើក្នុងការតាក់តែងឯកសាររដ្ឋបាល មន្រ្តីម្នាក់ៗត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានអ្វីខ្លះ ?
៣- ដូចម្តេចហៅថាលិខិត ?
៤- ដូចម្តេចហៅថាលិខិតរដ្ឋបាល ?
ចម្លើយ
១- កិច្ចការរដ្ឋបាល គឺមានសារៈសំខាន់ណាស់បន្ទាប់ពីជំនាញរបស់បុគ្គលម្នាក់ៗ ព្រោះថាការងាររបស់អង្គភាពស្ថាប័ននានាអាចប្រព្រឹត្តទៅដោយរលូន គឺអាស្រ័យដោយមានកិច្ចសហការពីគ្រប់អង្គភាព ស្ថាប័ន ដែលមានការពាក់ព័ន្ធ ។ កិច្ចសហការ គេធ្វើឡើងតាមរយៈលិខិតស្នាម ឬឯកសាររដ្ឋបាល ។ ដើម្បីឲ្យខ្លឹមសារលិខិតស្នាមដែលធ្វើការទំនាក់ទំនងគ្នា មានខ្លឹមសារល្អប្រសើរនិងចំបញ្ហ អ្នកតាក់តែងត្រូវស្វែងយល់បញ្ហាឲ្យបានស៊ីជំរៅ ឆ្លងកាត់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ដកស្រងបទពិសោធន៍កន្លែងការងារ ឧស្សាហ៍ព្យាយាមនិងអំណត់ខិតខំរៀនសូត្របន្ថែម សាកល្បងធ្វើការងារថ្មី ។ ល ។
២- ក្នុងការតាក់តែងឯកសាររដ្ឋបាល មន្រ្តីម្នាក់ៗត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានបីយ៉ាង ៖
៣- លិខិត គឺអត្ថបទជាលាយលក្សអក្សរ ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងការងារផ្សេងៗ ក្នុងអង្គភាព ឬក្រៅអង្គភាព ដើម្បីបង្ហាញប្រាប់ពីវត្ថុបំណងរបស់ខ្លួន ។ លិខិតដែលគេប្រើប្រាស់ជាផ្លូវការ ហៅថាលិខិតរដ្ឋបាល ។
៤- លិខិតរដ្ឋបាល គឺជាលិខិតស្នាមដែលគេប្រើប្រាស់ សម្រាប់ឆ្លងឆ្លើយគ្នាក្នុងការងាររដ្ឋបាល ដើម្បីធ្វើការទំនាក់ទំនងគ្នាពីអង្គភាពមួយទៅអង្គភាពមួយទៀត ឬពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ឬទំនាក់ទំនងការងារក្នុងអង្គភាព ពីក្រោមឡើងលើ និងពីលើចុះក្រោម ។
ឧទហរណ៍ ៖ លិខិតស្នើរសុំ លិខិតឆ្លើយតប លិខិតជូនដំណឹង.......... ។ ល ។