Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥-​ ដូចម្តេចហៅថាឯកសាររដ្ឋបាល ?

៦- អី្វទៅជាសំណុំលិខិត ?

៧- តើអង្គភាព និងស្ថាប័ន មានអត្ថន័យស្រដៀងគ្នា​ ហើយវាកើតចេញពីកត្តាអ្វីខ្លះ ?

៨- តើលិខិតរដ្ឋបាលមានប៉ុន្មានប្រភេទ ?

៩- តើឯកសារសម្រាប់ទំនាក់ទំនងជាមួយខាងក្រៅមានអ្វីខ្លះ ?

ចម្លើយ

៥-​ ឯកសាររដ្ឋបាល គឺជាលិខិតស្នាមទាំងអស់ ដែលគេប្រើប្រាស់សម្រាប់ទំនាក់ទំនងក្នុងការងាររដ្ឋបាលចេញដោយរដ្ឋបាល ។

ឧទាហរណ៍ ៖ លិខិតបទដ្ឋាន និងលិខិតរដ្ឋបាល​។

៦- សំនុំលិខិត គឺជាឯកសារទាំងឡាយណា ដែលជាប់ទាក់ទងទៅនឹងសាច់រឿងតែមួយ ។

ឧទាហរណ៍ ៖ សាកលវិទ្យាល័យមួយ រៀបចំពិធីចែកសញ្ញាបត្រដល់និស្សិត ។ ក្នុងការរៀបចំពិធីចែកសញ្ញាបត្រនោះ សាកលវិទ្យាល័យ ត្រូវបង្កើតឯកសារជាច្រើនដូចជា ៖ លិខិតអញ្ជើញ របាយការណ៍ ។ ល ។

៧- អង្គភាព និងស្ថាប័ន មានអត្ថន័យស្រដៀងគ្នា​ ដោយវាកើតចេញពីកត្តា ៤យ៉ាងដូចគ្នា ៖

  • មានគោលដៅរួម
  • មានបន្តំមនុស្សធ្វើការជាមួយគ្នា
  • មានរចនាសម្ព័ន្ធការងារច្បាស់លាស់
  • មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

តែមានលក្ខណៈខុសគ្នាប្លែកពីគ្នា ត្រង់អង្គភាពមានទ្រង់ទ្រាយតូចជាស្ថាប័ន ហើយពេលខ្លះ អង្គភាពចំណុះឲ្យស្ថាប័ន ។

ឧទាហរណ៍ ៖

  • ក្រសួងនានា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ។ល។ ហៅថា ស្ថាប័ន ។
  • ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន ចំណុះឲ្យក្រសួង ។ល។ ហៅថា អង្គភាព ។

រចនាសម្ព័ន្ធ គឺជាការបង្ហាញតំណែងនៃការងារ​ក្នុងអង្គភាព-ស្ថាប័ន ដែលមនុស្សត្រូវបំពេញ ។

៨- លិខិតរដ្ឋបាលប្រភេទពីរប្រភេទគឺ ៖

  • ឯកសារសម្រាប់ទំនាក់ទំនងជាមួយខាងក្រៅ
  • ឯកសារសម្រាប់ទំនាក់ទំនងផ្ទៃក្នុង

៩- ឯកសារសម្រាប់ទំនាក់ទំនងជាមួយខាងក្រៅមានដូចជា ៖

  • ឯកសារសម្រាប់ទំនាក់ទំនងជាមួយរដ្ឋបាល និងសាធារណៈជន
  • ឯកសារសម្រាប់ទំនាក់ទំនងជាសាធារណៈជន
  • ឯកសារសម្រាប់ទំនាក់ទំនងរវាងសេវា

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login