កាលបរិច្ឆេទ ៖ ថ្ងៃ ១៥ កើតពេញបូរមី ខែពិសាខ ។ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រទ្រង់បានត្រាស់ដឹងនូវ សម្មាសម្ពោធិញ្ញាណ ព្រមទាំងរំលត់ខន្ធទៅវិញ ។ ពេលវេលានិងទីកន្លែងប្រារព្ធពិធី ៖ នៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស ។ នៅយប់នោះរហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ។