Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០-​​ តើឯកសារសម្រាប់ទំនាក់ទំនងជាមួយរដ្ឋបាល និងសាធារណៈជនមានអ្វីខ្លះ ?

១១- តើឯកសារសម្រាប់ទំនាក់ទំនងជាសាធារណៈជនមានអ្វីខ្លះ ?

១២- តើឯកសារសម្រាប់ទំនាក់ទំនងរវាងសេវាមានអ្វីខ្លះ ?

១៣- តើឯកសារសម្រាប់ទំនាក់ទំនងផ្ទៃក្នុងមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១៤- តើមូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាលមានអ្វីខ្លះ ? ចូរបកស្រាយ ?

ចម្លើយ

១០-​​ ឯកសារសម្រាប់ទំនាក់ទំនងជាមួយរដ្ឋបាល និងសាធារណៈជនមានដូចជា ៖

  • លិខិតប្រើប្រាស់ផ្លូវការធម្មតា (លិខិតស្នើសុំនានា លិខិតឆ្លើយតប​ លិខិតបញ្ជូន លិខិតទទួល លិខិតរង់ចាំ លិខិតជូនព័ត៌មាន លិខិតរំលឹក) ​
  • លិខិតបញ្ជាក់
  • វិញ្ញាបនបត្រ
  • លិខិតអញ្ជើញ
  • លិខិតបញ្ជាបេសកម្ម
  • លិខិតបង្គាប់ការ
  • កំណត់ហេតុ
  • បង្កាន់ដៃទទួល ។

១១- ឯកសារសម្រាប់ទំនាក់ទំនងជាសាធារណៈជនមានដូចជា ៖

  • សេចក្តីប្រកាស ឬសេចក្តីជូនដំណឹង
  • កិច្ចសន្យា
  • បណ្តឹង

១២- ឯកសារសម្រាប់ទំនាក់ទំនងរវាងសេវាមានដូចជា ៖

  • សារទូរលេខ
  • ដីកាអម
  • ដីកាជញ្ជូនត្រូវឆ្លើយ........។ល។

១៣- ឯកសារសម្រាប់ទំនាក់ទំនងផ្ទៃក្នុងមានពីរប្រភេទគឺ ៖

ក- ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ

ជាលក្ខណៈទំនាក់ទំនងរាយការណ៍ សុំយោបល់ ជូនយោបល់ សំណូមពរ មាន ៖

  • កំណត់បង្ហាញរឿង
  • របាយការណ៍ ប្រចាំខែ-ឆ្នាំ
  • សេចក្តីរាយការណ៍
  • ក្រដាសតូច
  • សាលាប័ត្រ ។

ខ- ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម ៖ បញ្ជា ណែនាំ​ បង្គាប់

មានដូចជា ៖ សេចក្តីណែនាំ លិខិតបង្គាប់ការ លិខិតបញ្ជាបេសកម្ម ។

១៤- មូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាលមានដូចជា ៖

+ វិធានណែនាំទូទៅ

តាមច្បាប់រដ្ឋបាល គឺក្នុងរបៀបសរសេរលិខិតរដ្ឋបាល ត្រូវបានគេណែនាំដូចតទៅ ៖

  • គេត្រូវរៀបចំប្រយោគងាយយល់ មានខ្លឹមសារខ្លីៗ អាចបញ្ជាក់នូវបំណង និងគំនិតដែលគេចង់បង្ហាញ ។
  • គេមិនត្រូវសរសេរបន្លាយសេចក្តីស្រួលទៅជាការស្មុកស្មាញនោះទេ ព្រោះធ្វើឲ្យអ្នកទទួលពិនិត្យលិខិតមិនដឹងពីបំណង និងគោលដៅរបស់លិខិត ។
  • គេមិនត្រូវសរសេរពាក្យបាលីសំស្រ្កឹត ឬពាក្យបរទេស ក្នុងលិខិតរដ្ឋបាលនោះទេ ព្រោះបើគេមិនយល់ នាំឲ្យខាតពេលក្នុងការបើកវចនានុក្រម ។
  • ប្រើពាក្យឲ្យត្រូវទៅតាមជំនាញ ។
  • ត្រូវឲ្យមានភាពតម្រូវចិត្ត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login