បានជាគេនិយាយថា « ការស្គាល់ខ្លួនឯងច្បាស់លាស់ ជាប្រភពដែលជម្រុញបុគ្គលឲ្យទទួលបានជោគជ័យក្នុងជីវិតពីព្រោះ ៖
- ការស្គាល់ខ្លួនឯង គឺស្គាល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនស្គាល់សមត្ថភាព លទ្ធភាព ទំនោរ កម្លាំងកាយ កម្លាំងស្មារតី ស្គាល់ទីតាំងភូមិសាស្រ្ត.... ។
- ស្គាល់ការងារសមស្របតាមសមត្ថភាព កម្លាំងកាយ បញ្ញា ចេះប្រមាណ ចេះបម្រុងប្រយ័ត្ន ចេះកំណត់ខ្លួនឯង ធ្វើជាម្ចាស់លើខ្លួនឯង ដឹងខុសត្រូវដោយខ្លួនឯង ។
- ចេះរៀបចំគម្រោងផែនការងារសមស្រប
- ចេះធ្វើការសម្រេចចិត្តបានច្បាស់លាស់
- ចេះធ្វើការងារបានល្អ បានទទួលលទ្ធផលគួរជាទីមោទនភាព មិនខុសឆ្គង ហើយតែងតែទទួលបានជោគជ័យរាល់ការងារ
- មានក្តីសង្ឃឹមក្នុងការរស់រានមានជីវីតរបស់ខ្លួន
- មានការគាំទ្រពីមហាជន ។
ដើម្បីទទួលបានជោគជ័យក្នុងការប្រលងខ្ញុំត្រូវស្គាល់ខ្លួនឯងពី ៖
- សមត្ថភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងនិងការប្រលង
- បំប៉នបន្ថែមមុខវិជ្ជាណាដែលដឹងថាខ្លួនឯងខ្សោយ
- ស្គាល់ច្បាស់លាស់ពីកាលៈទេសៈនៃការប្រលង ។