ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ចុងជួន
ឧទាហរណ៍១៖ អំពីមនុស្សលោក
មនុស្សកើតមកមានចិត្តខុសគ្នា | មានខ្លះមាយាខ្លះស្មោះត្រង់ | |
ខ្លះចេះរក្សាខ្លះបោះបង់ | ខ្លះទៀតលិចលង់ខ្លះថ្កើងថ្កាង។ | |
មានខ្លះកោងកាចខ្លះគួរសម | ខ្លះទៀតរមទម្យខ្លះដើរកាង | |
ខ្លះទន់ខ្សោយខ្លះមានសំអាង | ខ្លះលេងចាយរាងខ្លះទុយមុយ។ | |
មនុស្សខ្លះរឹងប៉ឹងខ្លះបារម្ភ | ខ្លះទៀតស្អាតស្អំខ្លះក្លិនស្អុយ | |
ខ្លះទៀតហ៊ឺហារខ្លះអត់លុយ | ខ្លះហ៊ានប្រថុយខ្លះរអារ។ | |
រីឯអ្នកខ្លះសែនខ្មាសអៀន | អ្នកខ្លះចិត្តហ៊ានឥតឧបមា | |
អ្នកខ្លះប្រឹងរៀនចិត្តឧស្សាហ៍ | អ្នកខ្លះខ្ជីខ្ជារច្រអូសខ្ជិល | |
ឯអ្នកខ្លះវិញសែនសុភាព | រាបសារមិនប្រៀបនឹងអ្នកខិល | |
មានមាត់និយាយតែងរអិល | ចេកចូចវល់វិលប៉ះពាល់កេរ្តិ៍។ |
ឧទាហរណ៍២៖ អំពីការតស៊ូ ព្យាយាម
មនុស្សយើងរស់នៅជាមួយគ្នា | សាមគ្គីសាមគ្គាដើម្បីជ័យ | |
ជំនះឧបសគ្គដោយឥតភ័យ | ត្រូវតែប្រល័យដោយបញ្ញា។ | |
បញ្ញាមនុស្សលោកគ្មានព្រំដែន | រាប់ពាន់ម៉ឺនសែនមិនហ៊ានថា | |
អ្វីៗគ្រប់យ៉ាងគ្រប់ប្រការ | សម្រេចក្រលាដោយរីករាយ។ | |
មើលសត្វស្រមោចប្រឹងតស៊ូ | ធ្វើការយូរៗរឹតសប្បាយ | |
មិនគិតខ្លួនតូចតាមរាងកាយ | ហាក់ដូចមិនងាយនឹងធ្វើបាន។ |